កូវីដ-១៩
កូនចៅលោកយាយបដិសេធ ករណីលោកយាយនៅខេត្តស្វាយរៀងស្លាប់ដោយសារជំងឺកូវីដឆ្លងពីកូនចៅ
ភ្នំពេញ ៖ បន្ទាប់ពីកម្ពុជាថ្មីធ្វើការចុះផ្សាយក្រោមចំណងជើង(អាណិតណាស់ លោកតា លោកយាយនៅតែផ្ទះបែរជាចៅទៅលេងនាំមេរោគទៅចម្លងបណ្តាលឲ្យលោកយាយស្លាប់)មកនោះ ក្រុមគ្រួសារលោកយាយបានធ្វើការបដិសេធថាលោកយាយ ពុំមែនឆ្លងជំងឺកូវីដ១៩រហូតដល់មរណភាព គឺពុំមែនឆ្លងពីកូនចៅទេ។
ការឆ្លើយបញ្ជាក់ពីក្រុមគ្រួសារលោកយាយបានអះអាងថា ធាតុពិតកូនចៅលោកយាយ ពុំមានអ្នកណាម្នាក់មានវិជ្ជមានកូវីដ១៩នោះទេបន្ទាប់ពីគ្រូពេទ្យបានធ្វើតេសកូនចៅដែលរស់នៅជាមួយលោកយាយ លោកតាគឺលទ្ធផលអវិជ្ជមានទាំងអស់។ ដូច្នេះជំងឺនេះអាចឆ្លងពីអ្នកជិតខាង។
ក្រុមគ្រួសារលោកយាយបញ្ជាក់ទៀតថា បន្ទាប់ពីផ្ទុះករណីកូវីដ១៩ឆ្លងរាលដាលដល់សហគមន៍មកគឺកូនចៅដែលរស់នៅឆ្ងាយមិនទាន់បានឃើញមុខផង។
គួរបញ្ជាក់ថា នៅក្នុងបណ្តាញហ្វេសប៊ុកមានការបង្ហោះពីករណីឆ្លងជំងឺកូវីដរហូតលោកតា លោកយាយឆ្លងជំងឺរហូតដល់លោកយាយបានមរណភាពដោយសារឆ្លងពីចៅដែលចេញពីភ្នំពេញទៅលេងនៅឯស្រុកកំណើត។
ដូច្នេះចំពោះព័ត៌មានដែលបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក គឺសូមមានការប្រុងប្រយ័ត្នផង។ជាក់ស្តែងដូចជាសាច់រឿងលោកយាយខាងលើដែលបានរៀបរាប់។
កម្ពុជាថ្មីសូមធ្វើការសុំទោសដល់ក្រុមគ្រួសារលោកយាយ លោកតានិងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង៕
ដោយ ៖ នរា


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង