ព័ត៌មានជាតិ
សម្ដេចតេជោ៖ ការចាក់វ៉ាក់សាំងត្រូវអនុវត្តតាមផែនការមេ និងសុំផ្អាកស្នើសុំចាក់នៅតាមខេត្ត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ នេះបានថ្លែងបដិសេធសំណើររបស់ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ន និងរដ្ឋបាលខេត្តមួយចំនួន មានទាំងវិស័យឯកជនផងដែរបានស្នើសុំឱ្យសម្តេច ធ្វើការចាក់វ៉ាក់សាំង រ៉ាយប៉ាយតាមតំបន់ផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “យើងបានដាក់ចេញនូវផែនការមេដែលជាយុទ្ធសាស្ត្រ សម្រាប់ដំណើរការចាក់វ៉ាក់សាំង ក្នុងនោះគឺយុទ្ធសាស្ត្រផ្ការីក ដែលចាក់ពីក្នុងចេញក្រៅ ហើយតាមស្ថាប័ន និងរាជធានី-ខេត្ត គឺមិនអាចប្រើវ៉ាក់សាំង ទៅកន្លែងនេះបន្តិច កន្លែងនោះបន្តិចបានទេ បើធ្វើយ៉ាងដូច្នេះ យើងនឹងមិនទទួលបានផលក្នុងការចាក់វ៉ាក់សាំងនោះទេ”។
សម្តេចតេជោ បញ្ជាក់ថា ការធ្វើដូច្នេះមិនគ្រប់គ្រាន់ទេ ដោយសារតែមនុស្សរាប់ម៉ឺននាក់ ហើយបើចាក់តាមក្រុមតែប៉ុន្មានពាន់នាក់គ្មានផលប្រយោជន៍ទេ ដូច្នេះបានជារាជរដ្ឋាភិបាលរៀបចំយុទ្ធសាស្ត្រ នៃការចាក់វ៉ាក់សាំង ដើម្បីឱ្យមានភាពសាំដែលបានចាក់ស្រោចនៅគ្រប់ទីកន្លែងផ្ដល់អាទិភាព។

សម្ដេចតេជោហ៊ុន សែន បញ្ជាក់ថា ”ការចាក់នៅរាជធានីភ្នំពេញ គឺជាអាទិភាពខ្ពស់បំផុតរបស់យើង បន្ទាប់ទៅគឺ បណ្ដាទីប្រជុំជននៅក្នុងខេត្តកណ្ដាល ហើយបន្ទាប់មកបានយើងចេញទៅគោលដៅសំខាន់ៗនានា នៅតាមទីរួមខេត្ត ទីប្រជុំជន និងតំបន់រោងចក្រដែលមានកម្មករកកកុញ”។
សម្តេចតេជោ បញ្ជាក់ថា នៅពេលដែលយើងចុះទៅគឺចុះចាក់ស្រោចយកទាំងក្រុងតែម្ដង បើមិនបានទៅតាមជនបទទេក៏យើងប្រមូលផ្ដុំចាក់នៅតាមទីក្រុង ទីប្រជុំជន និងកន្លែងដែលមានកម្មកររស់នៅកកកុញ ជារួមគឺចាក់នៅកន្លែងដែលមានមនុស្សកកកុញជាមុន ធ្វើយ៉ាងដូច្នេះទើបមានភាពសាំក្នុងសហគមន៍ដែលមានអ្នកចាក់វ៉ាក់សាំងបានច្រើន។
សម្ដេចតេជោបញ្ជាក់ថាតាមការប៉ានស្មានចំនួនតួលេខដែលមាន មនុស្សដែលមានអាយុលើសពី១៨ឆ្នាំគឺមានជាង១០ លាននាក់ បើយើងប៉ាន់ស្មានសម្រាប់អ្នកដែលមិនអាចចាក់វ៉ាក់សាំងបានដែលគ្រូពេទ្យហាមឃាត់មិនឱ្យចាក់ គឺចំនួនមនុស្សដែលយើងត្រូវចាក់ប្រមាណជា ១០ លាននាក់៕
អត្ថបទ៖ ឡេង ដេត
ស្តាប់ប្រសាសន៍សម្តេច៖

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ