កូវីដ-១៩
អាជ្ញាធរខេត្តកណ្ដាលបន្តដាក់ភូមិចំនួន២ នៃឃុំបែកចានជាតំបន់លឿង
អាជ្ញាធរខេត្តកណ្ដាលបានបន្តដាក់វិធានការរដ្ឋបាលផ្នែកខ្លះនៃភូមិសាស្ត្រភូមិស្វាយជ្រុំនិងភូមិអណ្ដូងនៅឃុំបែកចានស្រុកអង្គស្នួលជាតំបន់លឿងរយៈពេល៧ថ្ងៃជាបន្តទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា « ត្រូវបន្តអនុវត្តវិធានការរដ្ឋបាលសម្រាប់ផ្នែកខ្លះនៃភូមិសាស្ត្រភូមិស្វាយជ្រុំនិងភូមិអណ្ដូងនៅឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាលដោយត្រូវកំណត់ជាតំបន់រឿង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ រយៈពេល៧ ថ្ងៃបន្តទៀតគិតចាប់ពីថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២១រហូតដល់ថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២១»។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/181669856_999749377452630_573326354610194398_n-1024x682.jpg)
លោក អភិបាលខេត្តបានបន្តថា ក្នុងនោះកំណត់ជាតំបន់លឿងផ្នែកខ្លះភូមិស្វាយជ្រុំលើកលែងផ្នែកខ្លះនៃប៉ែកខាងជើងចាប់ពីផ្លូវចូលភូមិផ្នែកខាងកើតជាប់ផ្លូវជាតិលេខ៤ស្ថិតនៅក្នុងភូមិស្វាយជ្រុំឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល និងផ្នែកខ្លះនៃភូមិអណ្ដូងលើកលែងផ្នែកខ្លះនៃប៉ែកខាងត្បូងចាប់ពីផ្លូវបេតុងកែងនិងដេប៉ូតេលាស្ថិតក្នុងភូមិអណ្ដូងឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្ដាល។
លោក អភិបាលខេត្ត បានបន្តទៀតថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការរដ្ឋបាលបន្តចំពោះការកំណត់ផ្នែកខ្លះនៃភូមិសាស្ត្រភូមិស្វាយជ្រុំនិងភូមិអណ្ដូងឃុំបីចានស្រុកអង្គស្នួលខេត្តកណ្ដាលជាតំបន់លឿងត្រូវអនុលោមតាមប្រកាសកាលពីថ្ងៃទី៣០ ខែមេសាឆ្នាំ ២០២១ របស់រដ្ឋបាលខេត្តកណ្ដាល។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/182636223_999749317452636_680045775728668157_n-1024x682.jpg)
ក្រៅពីនេះអាជ្ញាធរខេត្តកណ្តាលបានបិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្រ្តភូមិថ្មី ភូមិព្រែកតាទួន និងភូមិពាមរាំងលើ នៃឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានកំណត់ជា ”តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” ។
បន្តដាក់ភូមិមួយចំនួនទៀតជាតំបន់ក្រហមនិងតំបន់លឿងទុំដូចជានៅភូមិជ្រៃធំឃុំសំពៅពូនស្រុកកោះធំរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២២ឧសភាដល់ថ្ងៃទី៤មិថុនា។ដាក់ផ្នែកខ្លះនៃភូមិព្រែករ័ត្ននិងភូមិពោធិបាននៃឃុំពោធិបានស្រុកកោះធំរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២១ឧសភាដល់ថ្ងៃទី៣មិថុនា។
ដាក់ភូមិចំនួន៤នៃឃុំបែកចាននិងភូមិចំនួន៤នៃឃុំបែបចានរួមមានភូមិស្វាយជុំ ភូមិ អណ្តូង ភូមិ ពងទឹកនិងភូមិត្នោតម្ពើម និងភូមិ ព្រៃពពាល ឃុំពើកនៃស្រុកអង្គស្នួលជាតំបន់លឿងទុំនិងតំបន់លឿងរយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១នេះ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៩ឧសភានេះ ខេត្តកណ្ដាលមានអ្នកឆ្លងជំងឺកូវីដ ១៩សរុបចំនួន ៣,៥៣៥ នាក់អ្នកជាសះស្បើយចំនួន ២,១៥០ នាក់ អ្នកជំងឺកំពុងសម្រាកពេទ្យចំនួន១៣៨៥នាក់៕
សំអឿន
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-04-29_20-21-50-2.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/186553475_3843495965778614_4930928557512687666_n.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត