កូវីដ-១៩
អ្នកចាក់វ៉ាក់សាំងរួច ហើយឆ្លងកូវីដ មានរោគសញ្ញាទាំង៤នេះ
បណ្តាប្រទេសនានានៅលើពិភពលោក កំពុងតែពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងគោលបំណង វិលទៅរកជីវិតធម្មតាឡើងវិញ។

ប៉ុន្តែនៅពេលដែលការប្រើវ៉ាក់សាំង គឺជាវិធីល្អបំផុតដើម្បីការពារខ្លួនអ្នកពីជំងឺដែលអាចបណ្តាលឲ្យស្លាប់នោះ ក៏នៅតែមានសេចក្តីរាយការណ៍ថា មនុស្សនៅតែធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ដដែលបន្ទាប់ពីចាក់រួច។
នេះគឺដោយសារតែ វ៉ាក់សាំង ត្រូវចំណាយពេលច្រើនសប្តាហ៍សម្រាប់រាងកាយដើម្បីបង្កើតការការពារជំងឺ ហើយវ៉ាក់សាំងបច្ចុប្បន្ន ត្រូវការចាក់ពីរដូសដើម្បីធ្វើឲ្យមានប្រសិទ្ធភាពពេញលេញ។
អ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យ King ក្នុងទីក្រុងឡុងដ៍ បានស្រាវជ្រាវពីករណីឆ្លង ក្រោយពេលចាក់វ៉ាក់សាំង ដោយពួកគេ បានពិនិត្យទិន្នន័យពីមនុស្សប្រមាណ ១.១លាននាក់ ដែលទៅចាក់វ៉ាក់សាំងនៅចន្លោះខែធ្នូឆ្នាំមុន ដល់ពាក់កណ្តាលខែឧសភាឆ្នាំនេះ។
ពួកគេរកឃើញថា មនុស្សពេញវ័យចំនួន ២,២៧៨នាក់ បានធ្វើតេស្តវិជ្ជមានបន្ទាប់ពីចាក់វ៉ាក់សាំងឬស្មើនឹង ០,២ភាគរយ។ តួលេខ បានធ្លាក់ចុះខ្លាំងជាងនេះទៅទៀត ចំពោះអ្នកដែលបានចាក់២ដូស ពោលគឺមានតែ ១៨៧នាក់ឬ ០,០៣ភាគរយប៉ុណ្ណោះដែលឆ្លងកូវីដ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញរោគសញ្ញាចំនួន៤ ដែលបង្ហាញថា អ្នកប្រហែលជាឆ្លងកូវីដទោះបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ៖
១. កណ្តាស់
ទោះបីជាមិនត្រូវបានរាប់បញ្ចូលជារោគសញ្ញាមួយ ក្នុងចំណោមរោគសញ្ញាសំខាន់ៗនៃជំងឺកូវីដក៏ដោយ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិយាយថា ការកណ្តាស់គួរតែត្រូវតាមដាន។

មាន២៤ភាគរយចំពោះមនុស្សអាយុក្រោម៦០ឆ្នាំ ដែលឆ្លងកូវីដ ក្រោយចាក់វ៉ាក់សាំង។
ការកណ្តាស់ គឺជារោគសញ្ញាទូទៅបំផុតតែមួយគត់ ដែលត្រូវបានគេរាយការណ៍ ចំពោះអ្នកចាក់វ៉ាក់សាំងកូវីដហើយ។
២. ដកដង្ហើមខ្លី
ថ្វីបើស្ថានភាពសុខភាពផ្សេងៗគ្នា អាចបង្កឲ្យមានបញ្ហាដកដង្ហើមខ្លីក៏ដោយ ប៉ុន្តែជំងឺកូវីដ-១៩ អាចជាបញ្ហាមួយក្នុងចំណោមនោះ។

ប្រសិនបើអ្នកមានអារម្មណ៍ថាដកដង្ហើមមិនដល់គ្នា ឬដកដង្ហើមខ្លី បន្ទាប់ពីចាក់វ៉ាក់សាំង អ្នកគួរតែទៅធ្វើតេស្ត។
៣. ឈឺត្រចៀក
ការឈឺត្រចៀក គឺជារោគសញ្ញាសំខាន់មួយទៀត ដែលអ្នកចាក់វ៉ាក់សាំងកូវីដហើយ គួរតែដឹង។

អ្នកជំងឺកូវីដ ដែលមិនចាក់វ៉ាក់សាំង បានត្អូញត្អែរពីការហ៊ឹងត្រចៀក។
ប្រសិនបើអ្នក ឈឺត្រចៀកក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំង វាអាចជាសញ្ញាមួយថា អ្នកឆ្លងកូវីដហើយ។
៤. ហើមកូនកណ្តុរ
ផលរំខានដែលមិនសូវកើតមានបន្ទាប់ពីចាក់វ៉ាក់សាំង គឺហើមកូនកណ្តុរនៅត្រង់ក្លៀកឬ ក។

ទោះអាការនេះ តែងតែបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃក៏ដោយ តែវាក៏អាចជាសញ្ញានៃការឆ្លងកូវីដផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ