Connect with us

កូវីដ-១៩

ក្រោយ​​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ-១៩ ​​ច្រើន​នាក់ នៅ​កាស៊ីណូ ​ក្នុង​ខេត្ត​កំពត​ ​កាស៊ី​ណូ​២​ទៀត​ ​អាច​ប្រឈម​​នឹង​ការ​ឆ្លង​ផង​ដែរ​​​

បានផុស

នៅ

បន្ទាប់​ពី​កា​ស៊ីណូ ​សុខ​គីមម៉េង(តន់ហន់) ក្នុង​ឃុំ​ព្រែក​ក្រឹស ​ស្រុក​កំពង់​ត្រាច​ ខេត្ត​កំពត​ ត្រូវ​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ កូវីដ-១៩ ចំនួន៤នាក់ និង​មាន​អ្នក​ពាក់ព័ន្ធ​ ដោយ​ផ្ទាល់​ និង​ប្រយោល​ជា​ច្រើន​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូវីដ-១៩ ​ មហាជន​បាន​ និង​កំពុង​ភ័យព្រួយ ​ដោយ​សារ​កាស៊ី​ណូ​២​ផ្សេង​ទៀត​ ដែល​ស្ថិត​នៅ​ច្រក​ទ្វារ​ព្រំ​ដែន​អន្តរជាតិ​ព្រែក​ចាក ​នៅ​បន្ត​ដំណើរ​ការ​នៅ​ឡើយ ខណៈ​ទីតាំង​​ទាំង​ពីរ​ខាង​​លើ​​អាច​​ប្រឈម​នឹង​ការ​ឆ្លង​​​​រីក​រាល​ដាល​​ផង​ដែរ​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ពី​ការ​ស៊ី​ណូ​សុខគីមម៉េង ស្ថិត​នៅ​ច្រក​ទ្វារ​ទ្វេភាគី​តន់ហន់​ត្រូវ​អាជ្ញាធរ​ចុះ​បិទ​ខ្ទប់​នៅ​ព្រឹក​ថ្ងៃ​ទី​​២៩​ ខែ​ឧសភា ឆ្នាំ២០២១ ​ខណៈ​ដែល​អ្នក​ជាប់​ពាក់​ព័ន្ធ​ផ្ទាល់​ និង​ប្រយោល​រាប់​រយ​នាក់​កំពុង​រង់​ចាំ​ការ​ពិនិត្យ​ធ្វើ​តេស្ត​ យក​សំណាក គេ​សង្ស័យ​ថា​ពិត​ជា​មាន​អ្នកញៀន​ល្បែង​មួយ​ចំនួន​ដែន​ធ្លាប់​ចូល​លេង​នៅ​កាស៊ី​ណូ​សុខគីមម៉េង បាន​ភៀស​ខ្លួន​ចូល​ទៅ​លេង​ក្នុង​កាស៊ី​ណូ​ចំនួន​២ទៀត ​ស្ថិត​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិព្រែកចាក ក្នុង​ភូមិ​ថ្កូវ​ ឃុំ​ឫស្សី​ស្រុកខាងលិច ស្រុក​កំពង់​ត្រាច ខេត្តកំពត យ៉ាង​ពពាក់​ពពូន​ផង​ដែរ​។​

ជាមួយ​នឹង​ករណី​គួរ​ឲ្យ​ភ័យ​ព្រួយ​នេះ ​មហា​ជន​បាន​កត់​សម្គាល់​ថា ​ពេល​នេះ​កាស៊ីណូ ​សុខ​គីម​ម៉េង​ នៅ​ច្រក​ទ្វារ​ទ្វេភាគីតន់ហន់ ក្នុង​ឃុំ​ព្រែក​ក្រឹស ​ស្រុក​កំពង់​ត្រាច បាន​ផ្ទុះ​ជំងឺ​កូវីដ​១៩​ ទៅហើយ ​នៅ​ឡើយ​កាស៊ី​ណូ​២​ ទៀត​ម្តេច​នៅ​តែ​បន្ត​អាជីវកម្ម​យ៉ាង​ចំហរ​យ៉ាង​នេះ​ទៅ​វិញ​។​

ជុំវិញ​បញ្ហា​ខាង​លើ ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ​ខែ​ឧសភា ឆ្នាំ២០២១ កម្ពុជាថ្មី ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ ​លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច ​បាន​ទេ​ ដោយ​សារ​ពេល​ទូរស័ព្ទ​​ចូល ​គ្មាន​អ្នក​ទទួល​៕​

សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម