កូវីដ-១៩
អភិបាលរងក្រុងកំពង់ឆ្នាំងមួយរូប វិជ្ជមានកូវីដ១៩ ដោយសារ ប៉ះពាល់ជាមួយបងប្អូនថ្លៃនៅភ្នំពេញ
លោក ហ៊ីង ភ័ព្វមិនា អភិបាលរងក្រុងកំពង់ឆ្នាំង មានទីលំនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ដោយសារប៉ះពាល់ជាមួយបងប្អូនថ្លៃនៅភ្នំពេញ ។
លោក ហ៊ីង ភ័ព្វមិនា ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាស ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ ក្នុង”ព្រឹត្តិការណ៍សហគមន៏ ២០កុម្ភៈ” ចំនួន៧នាក់ដែលបានរកឃើញកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

លោក ហ៊ីង ភ័ព្វមិនា និងអ្នកជំងឺ៦នាក់ផ្សេងទៀត ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ។
គួរបញ្ជាក់ថា ក្នុង”ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ២២៧នាក់។ ក្នុងនោះមាន អ្នកជាសះស្បើយសរុប ៤៥នាក់ កំពុងសម្រាកព្យាបាលសរុបចំនួន ១៧៩នាក់ និងអ្នកស្លាប់ចំនួន ៣នាក់៕
អត្ថបទ៖កងរី

-
សន្តិសុខសង្គម៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង