Connect with us

កូវីដ-១៩

អ្នកឆ្លងជំងឺកូវីដ‑១៩នៅខេត្តបាត់ដំបងកើនឡើងដល់ជាង​២០០នាក់ភាគច្រើនជាពលករមកពីថៃ

បានផុស

នៅ

គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ‑១៩ចំនួន២១០នាក់ ហើយនិងស្លាប់បាត់បង់ជីវិតចំនួន២នាក់។

យោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបងចុះថ្ងៃទី២៩ ខែឧសភានេះ បានឲ្យដឹងថា ជាក់ស្តែងនៅថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២១ រដ្ឋបាលខេត្តបានរកឃើញអ្នកឆ្លងជំងឺកូវីដ‑១៩ថ្មីចំនួន១១នាក់បន្ថែមទៀតក្នុងនោះមាន៤នាក់ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈនិង៧នាក់ទៀតជាពលករវិលត្រឡប់មកពីប្រទេសថៃនិងមានអ្នកជាសះស្បើយចំនួន៦នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរដ្ឋបាលខេត្តការរកឃើញថ្មីចំនួន១១នាក់បន្ថែមទៀតនេះបានធ្វើឱ្យតួលេខនៃអ្នកឆ្លងជំងឺកូវីដ‑១៩សរុបចំនួន​២១០នាក់អ្នកជាសះស្បើយចំនួន៧៨នាក់អ្នកកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យចំនួន១២៨នាក់ បញ្ជួនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យចំនួន២នាក់និងស្លាប់ចំនួន២នាក់។

មួយរយៈពេលចុងក្រោយនេះការឆ្លងទៅលើពលករខ្មែរ ដែលធ្វើដំណើរវិលត្រឡប់មកពីប្រទេសថៃហាកមានចំនួនកើនឡើងដែលធ្វើឲ្យក្រសួងសុខាភិបាលបានណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ត្រូវពង្រឹងការធ្វើចត្តាឡីស័កនិងធ្វើតេស្តដល់ពលរដ្ឋដែលទៅពីបណ្តាខេត្តដែលសង្ស័យនិងពលករមកពីក្រៅប្រទេសពិសេសពលករមកពីប្រទេសថៃ។

លោក សាស្ត្រា ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ឱ្យដឹងថា ការពង្រឹងវិធានការធ្វើ​ចត្តាឡីស័ក​និងធ្វើតេស្តកូវីដ ១៩បន្ទាប់ពីមានការកើនឡើងករណីវិជ្ជមានជំងឺកូវីដ ១៩ជារៀងរាល់ថ្ងៃ នៅបណ្តាប្រទេសជិតខាងហើយជាពិសេសពលករចំណាកស្រុកដែលត្រឡប់ចូលមកវិញក៏មានការរកឃើញករណីវិជ្ជមានច្រើនផងដែរ។

លោករដ្ឋមន្រ្តី ក៏បានណែនាំឱ្យអភិបាលរាជធានី-ខេត្តត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំ ការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋ នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងគោលបំណងពង្រឹងការធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

ជាងនេះទៀតត្រូវ ពង្រីកការធ្វើតេស្តរកកូវីដ-១៩ ទៅលើអ្នកសង្ស័យ និងពលករមកពីខេត្តមានហានិភ័យខ្ពស់នៃប្រទេសជិតខាង ជាពិសេសប្រទេសថៃ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួន

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ហ្សេលេនស្គី៖ បើ​អ៊ុយក្រែន​ដក​ច្បាប់​អាជ្ញាសឹក​សម្រាប់​​ការ​បោះឆ្នោត នោះ​រុស្ស៊ី​នឹង​ឆ្លៀតឱកាស​វាយ​លុក

ព័ត៌មានជាតិ៧ នាទីutes មុន

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម ជំរុញអ្នកពាក់ព័ន្ធយកចិត្តទុកដាក់បំពេញការងារបន្ថែមទៀត

Jiv Jetsu
កីឡា១២ នាទីutes មុន

កីឡាករ​ជឺជីតស៊ូ​កម្ពុជា សុបញ្ញា ឈ្នះ​មេដាយ​មាស​នៅ​អាមេរិក

ព័ត៌មានជាតិ១២ នាទីutes មុន

អភិបាលរាជធានីភ្នំពេញថាការដាក់អនុវត្តន៍ផ្លូវថ្មើរជើងធ្វើឱ្យអាជីវករលក់ដាច់ជាងមុន

Sokha Hotels

ព័ត៌មានពេញនិយម