Connect with us

កូវីដ-១៩

ខេត្តកំពង់ស្ពឺរកឃើញវិជ្ជមាន​កូវីដ១៩ថ្មីចំនួន ១០៦ នាក់

បានផុស

នៅ

មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានរក​ឃើញ​អ្នកវិជ្ជ​មាន​កូវីដ-១៩ ចំនួន១០៦នាក់ សន្ទុះនៃការកើនឡើងនេះធ្វើឱ្យមានក្តីបារម្ភយ៉ាង​ខ្លាំងសម្រាប់​ខេត្ត​មួយ​នេះ។

យោងតាមរបាយការណ៍ផ្លូវការណ៍ បានឱ្យដឹងថា សរុបចំនួនអ្នកឆ្លងនៅកំពង់ស្ពឺបានកើនដល់ ៧៦០នាក់ អ្នកជាសះស្បើយ​សរុបចំនួន ១៧៨នាក់ កំពុងសម្រាកព្យាបាលចំនួន ៥៦៤នាក់ និងអ្នកស្លាប់កើនដល់ចំនួន ១៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះក្នុងខេត្តកំពង់ស្ពឺ មានការកើនឡើងជំងឺកូវីដ-១៩ គួរឱ្យបារម្ភខ្លាំង ទើបនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២១នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរបានរៀបចំមណ្ឌលចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩ (គោលដៅទី១៩) នៃអាគារស្នាក់កម្មកររោងចក្រ GENERATION ស្ថិតក្នុងភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អាចដាក់អ្នកជំងឺបានប្រមាណចំនួន ២,០០០នាក់៕

អត្ថបទ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២៦ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម