កូវីដ-១៩
អ្នកដំណើរចាក់វ៉ាក់សាំងរួចហើយចូលមកកម្ពុជានៅតែតម្រូវឱ្យធ្វើតេស្តនិងចត្តាឡីស័ក១៤ថ្ងៃ
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលមានប្រសាសន៍ឱ្យដឹងថាអ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចរាល់ចូលមកប្រទេសកម្ពុជាគឺតម្រូវឱ្យធ្វើតេស្តរកវីរុសកូវីដ១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែលមិនមានការផ្លាស់ប្តូរទេ។

ការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីននេះបានធ្វើឡើងឆ្លើយតបទៅនឹងប្រជាពលរដ្ឋម្នាក់ដែលបានសួរថាបើសិនជាមានអ្នកដំណើរមកពីបរទេសដែលបានចាក់វ៉ាក់សាំងរួចហើយតើអាចលើកលែងការធ្វើចត្តាឡីស័កដែរឬទេ។
ជាការឆ្លើយតប លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា “យើងមិនទាន់មានការផ្លាស់និតិវិធីនៃការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកកម្ពុជានោះទេណា។ ដូច្នេះ ត្រូវអនុវត្តការធ្វើតេស្ត និងធ្វើចត្តាឡីស័កដូចគេដូចឯង”។

ថ្មីៗនេះក្រសួងសុខាភិបាលបានណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ត្រូវពង្រឹងការធ្វើចត្តាឡីស័កនិងធ្វើតេស្តដល់ពលរដ្ឋដែលទៅពីបណ្តាខេត្តដែលសង្ស័យនិងអ្នកដំណើរមកពីក្រៅប្រទេសពិសេសពលករមកពីមកពីប្រទេសថៃ។
លោក សាស្ត្រា ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ឱ្យដឹងថាការពង្រឹងវិធានការធ្វើចត្តាឡីស័កនិងធ្វើតេស្តកូវីដ១៩បន្ទាប់ពីមានការកើនឡើងករណីវិជ្ជមានជំងឺកូវីដ១៩ ជារៀងរាល់ថ្ងៃនៅបណ្តាប្រទេសជិតខាងហើយជាពិសេសពលករចំណាកស្រុកដែលត្រឡប់ចូលមកវិញក៏មានការរកឃើញករណីវិជ្ជមានច្រើនផងដែរ។
លោក រដ្ឋមន្រ្តី ក៏បានណែនាំឱ្យអភិបាលរាជធានី-ខេត្តត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងគោលបំណងពង្រឹងការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ជាងនេះទៀតត្រូវ ពង្រីកការធ្វើតេស្តរកកូវីដ១៩ ទៅលើអ្នកសង្ស័យនិងពលករមកពីខេត្តមានហានិភ័យខ្ពស់នៃប្រទេសជិតខាងជាពិសេសប្រទេសថៃ៕ សំអឿន

-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច