កូវីដ-១៩
ខេត្តប៉ៃលិនត្រៀមទីតាំងបូជាសពសម្រាប់អ្នកស្លាប់ដោយជំងឺកូវីដ-១៩រួចរាល់ហើយ
រដ្ឋបាលខេត្តប៉ៃលិន បានត្រៀមទីតាំងកន្លែងបូជាបូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩រួចរាល់ហើយ ដែលស្ថិតនៅភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ក្នុងឱកាសចុះពិនិត្យមើលទីតាំងបូជាសព និងមណ្ឌលធ្វើចត្តាឡីស័កកាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឱ្យដឹងថា ក្រោយពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្ត និងជំនាញពាក់ព័ន្ធបានចុះពិនិត្យមើលជាក់ស្តែង និងសម្រេចជ្រើសរើសទីតាំងត្រៀមសម្រាប់រៀបចំធ្វើជាកន្លែងបច្ឆាបូជាសពរួចរាល់ ដោយគិតគូរពីសុវត្ថិភាព និងមិនប៉ះពាល់ដល់ប្រជាពលរដ្ឋ។

លោកស្រីបានបន្តថា ទីតាំងបច្ឆាសម្រាប់បូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩នោះ គឺស្ថិតនៅភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកស្រីបានបន្តទៀតថា ចំណែកមណ្ឌលចត្តាឡីស័ក ក៏មានទីតាំងនៅភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិនផងដែរ។

លោកស្រីអភិបាលខេត្ត បានលើកឡើងថា រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័កជាច្រើនកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសបងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស ព្រមទាំងបានរៀបចំក្រុមការងារដែលមានការចូលរួមពីបណ្តាមន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត និងក្រុមយុវជន ស ស យ ក ធ្វើការចម្អិនម្ហូបអាហារ សម្រាប់បងប្អូនកំពុងធ្វើចត្តាឡីស័កចំនួន ៣ពេលប្រចាំថ្ងៃផងដែរ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី៨ ខែឧសភា រហូតមកដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ខេត្តប៉ៃលិន មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥០នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន៨នាក់៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង