Connect with us

កូវីដ-១៩

អភិបាលខេត្តកណ្ដាល បដិសេធព័ត៌មានទណ្ឌិតជិត៣៧០នាក់ឆ្លងកូវីដ និងបង្ហាញវិធានការទប់ស្កាត់

បានផុស

នៅ

ពាក់ព័ន្ធនឹងព័ត៌មានផ្សាយថា បានរកឃើញទណ្ឌិត និងមន្ត្រីពន្ធនាគារខេត្តកណ្ដាល បានឆ្លងជំងឺកូវីដ-១៩ កើនឡើងចំនួន ៣៦៩នាក់ ត្រូវបាន អភិបាលខេត្តកណ្ដាល បដិសេធ ដោយអះអាងមិនច្រើនបែបនោះ ដោយមិនដែលចេញតួលេខខាងលើជាផ្លូវការទេ។ ជាមួយគ្នានេះលោកបានបង្ហាញពីវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងពន្ធនាគារខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ សោភណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ ថាតួលេខនេះ ជាតួលេខដែលមិនយកជាផ្លូវការទេ ដោយសាររដ្ឋបាលខេត្តមិនដែលចេញតួលេខខាងលើជាផ្លូវការសោះ។

លោកមានប្រសាន៍បន្ថែមថា៖ “ជាការប៉ាន់ស្មានទេ ព្រោះធម្មតានៅក្នុងគុកមាន [អ្នកជាប់ពន្ធនាគារ] ច្រើន ចូលដល់រាប់ពាន់។ អ៊ីចឹងមានការប៉ាន់ស្មានណាមួយនិយាយទៅខុស វាអត់ដល់ប៉ុណ្ណឹងទេ ព្រោះយើងកំពុងយកសំណាក”។

លោកអភិបាលបានប្រាប់ថា មកដល់ពេលនេះមិនទាន់មានអ្នកជាសះស្បើយនៅឡើយទេ គឺកំពុងស្ថិតក្នុងការព្យាបាល ហើយក៏មិនទាន់កំណត់ចំនួនអ្នកឆ្លងសរុបផងដែរ ទន្ទឹមពេលកំពុងយកសំណាកទៅធ្វើតេស្ដនៅមន្ទីរពិសោធន៍នៅភ្នំពេញជាបន្តបន្ទាប់ទៀត។ លោកបានបញ្ជាក់ថា ថ្ងៃទី៩ ខែមិថុនានេះ នឹងធ្វើតេស្តរកមេរោគម្ដងទៀត ដើម្បីរកអ្នកជំងឺជាសះស្បើយ។

ពាក់ព័ន្ធវិធានការទប់ស្កាត់បញ្ហាឆ្លងកូវីដក្នុងពន្ធនាគារ លោកអភិបាលខេត្តកណ្ដាល បានលើកឡើងថា ក្រុមការងារបានយកសំណាក់អ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ករណីឃើញវិជ្ជមាន នោះនឹងយកអ្នកពាក់ព័ន្ធផ្សេងទៀត ដោយសារក្នុងពន្ធនាគារ មានការសម្រាកនៅជាប់គ្នា ខ្វះគម្លាត ទើបក្រុមការងារយកអ្នកនៅជុំគ្នាទាំងអស់នោះ ពិនិត្យមើលរកមើលកូវីដ-១៩។

លោកមានប្រសាសន៍ថា៖ “យើងយកអ្នកអត់កើតកូវីដដាក់ដោយឡែក អ្នកកើតកូវីដដាក់ដោយឡែក ហើយយើងរៀបប៉ុស្ដិ៍សុខាភិបាលមួយនៅទីតាំងហ្នឹងតែម្ដង ដើម្បីព្យាបាលប្រចាំថ្ងៃ”។

លោក គង់ សោភណ្ឌ បន្តទៀតថា៖ “ខាងក្នុងគឺមន្ត្រីអនុរក្សពន្ធនាគារស្នាក់នៅក្នុងពន្ធនាគារតែម្ដងអត់ឱ្យចេញក្រៅទេ ព្រោះប្រឈមជារួម ហើយត្រួតពិនិត្យព្យាបាលជាមួយគ្នានៅទីហ្នឹង មើលការគ្រប់គ្រងបងប្អូនសម្រាកក្នុងគុកហ្នឹង។ ហើយខាងក្រៅយើងមានចំណាត់ការសន្តិសុខ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីទប់ស្កាត់ករណីមានការច្របូកច្របល់ណាមួយ”។

លោកអភិបាលបានឱ្យដឹងថា តាំងពីថ្ងៃកើតមកដល់ថ្ងៃនេះ គឺក្រុមការងារបានគ្រប់គ្រងបានទាំងមនុស្សនៅក្នុងនោះ គ្រប់គ្រងទាំងអ្នកជំងឺការព្យាបាល គ្រប់គ្រងទាំងអ្នកមិនឆ្លង សុវត្ថិភាពទូទៅ ព្រមទាំងម្ហូបអាហារ។ រដ្ឋបាលខេត្តបានចំណាយជួសជុលអគារទ្រុឌទ្រោមមួយដែលបានទុកចោលក្នុងពន្ធនាគារនោះ ដើម្បីដាក់អ្នកដែលពិនិត្យទៅឃើញអវិជ្ជមាន និងតាមដានសុខភាព ព្រមទាំងធ្វើតេស្ត១លើក ២លើក តាមបច្ចេកទេសសុខាភិបាល៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី ដាក់លក្ខខណ្ឌថ្មីទៅអាមេរិក បើចង់ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ២៤ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

ព័ត៌មានជាតិ៦ ម៉ោង មុន

លាចាកសិក្ខាបទបាន៩ថ្ងៃ អតីតសង្ឃ ជួន កក្កដា ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងធម្មការ  

Sokha Hotels

ព័ត៌មានពេញនិយម