Connect with us

កូវីដ-១៩

ខេត្ត​ឧ​ត្ត​រ​មានជ័យ បង្ហាញ​អត្តសញ្ញាណ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ចំនួន​០១​នាក់​ជា​ករណី​នាំចូល​ពី​ប្រទេស​ថៃ​

បានផុស

នៅ

​ឧ​ត្ត​រ​មានជ័យ ​៖ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ថ្ងៃទី​០១ ខែមិថុនា​ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​មនុស្ស​ចំនួន ០១​នាក់​បន្ថែមទៀត ឆ្លង​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ពី​សាលាខេត្ត ដែល​យើង​ទទួលបាន​នៅ​យប់​ថ្ងៃទី​០១ ខែមិថុនា​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ននេះ អ្នកជំងឺ​កូ​វីដ​១៩ ខាងលើ​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧត្ត​រ​មានជ័យ ដោយឡែក​អ្នកពាក់ព័ន្ធ​ដែលមាន​ហានិភ័យ​ខ្ពស់​ផ្សេងទៀត ត្រូវបាន​បញ្ជូនទៅ​តាម​ដាន​សុខភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​តេ​ជោ​សែន សំរោង។

យោង​សេចក្តី​ប្រកា​សរប​ស់​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​០១ ខែមិថុនា​ឆ្នាំ​២០២១​នេះ ខេត្ត​ឧ​ត្ត​រ​មានជ័យ​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន ៥៥​ករណី ក្នុងនោះ​ករណី​នាំចូល​ពី​ក្រៅប្រទេស​ចំនួន ៥៣​ករណី និង​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ចំនួន ២​ករណី និង​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ១៦​ករណី កំពុង​សម្រាក​ព្យាបាល​ចំនួន ៣៩​ករណី​ទៀត​៕

ដោយ​ ៖​ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៦ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៩ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៦ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម