កូវីដ-១៩
តួលេខក្រៅផ្លូវការនៅភ្នំពេញម្សិលមិញនេះ មានអ្នកឆ្លងជាង ៤០០ នាក់ ខណ្ឌពោធិ៍សែនជ័យ ធ្ងន់ជាងគេ
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញតួលេខក្រៅផ្លូវការអ្នកឆ្លងកូវីដ ១៩ នៅរាជធានីភ្នំពេញ ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២១ មានចំនួន ៤២៨ នាក់។ ប៉ុន្មានថ្ងៃនេះ អាជ្ញាធររាជធានីភ្នំពេញមិនបានបញ្ចេញរបាយការណ៍តួលេខអ្នកឆ្លងប្រចាំថ្ងៃដូចបណ្តាខេត្តមួយចំនួននោះទេ។ របាយការណ៍ចុងក្រោយដែលផុសលើផេកផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ភ្នំពេញរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៩៩នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។
ដោយឡែកតាមរបាយការណ៍បញ្ចេញដោយមន្រ្តីជាន់ខ្ពស់នេះ នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២១ រាជធានីភ្នំពេញបានរកឃើញអ្នកឆ្លង ៤២៨ នាក់។ ខណ្ឌពោធិ៍សែនជ័យធ្ងន់ជាងគេមានរហូតដល់ ២២៦ ករណី។
១- ខណ្ឌ ឫស្សីកែវ ៥១ នាក់
២- ខណ្ឌ ពោធិ៍សែនជ័យ ២២៦ នាក់
៣- ខណ្ឌ កំបូល ០ នាក់
៤- ខណ្ឌ សែនសុខ ៦២ នាក់
៥- ខណ្ឌ មានជ័យ ៦៩ នាក់
៦- ខណ្ឌ ច្បារអំពៅ ២០ នាក់
៧- ខណ្ឌ ព្រែកព្នៅ ០ នាក់
៨- ខណ្ឌ ដង្កោ ០ នាក់
៩- ខណ្ឌ ដូនពេញ ០ នាក់
១០- ខណ្ឌ 7មករា ០ នាក់
កាលពីម្សិលមិញនេះ ក្រសួងសុខាភិបាលប្រកាសករណីរកឃើញអ្នកឆ្លងកូវីដ ៦១៦ នាក់ ក្នុងនោះករណីនាំចូល ៣១ នាក់៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ