កូវីដ-១៩
ខេត្តកំពតប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៦០នាក់បន្ថែមទៀត ភាគច្រើនជាបុគ្គលិកកាស៊ីណូ
រដ្ឋបាលខេត្តកំពតបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន៦០នាក់បន្ថែមទៀត ស្រី៣៤នាក់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពតចុះថ្ងៃទី០២មិថុនានេះបានឲ្យដឹងថាក្នុងចំណោមករណីអ្នកឆ្លងចំនួន៦០នាក់នោះ ក្នុងនោះមាន ជាបុគ្គលិកកាស៊ីណូ ជាកសិករនិងអ្នករកស៊ី។
បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ-១៩ ជាច្រើននាក់ ភូមិសាស្ត្រច្រកទ្វារព្រំដែន រដ្ឋបាលខេត្តកំពត បានសម្រេចផ្អាកអាជីវកម្ម កាស៊ីណូ នានា ដែលស្ថិតក្នុងច្រកទ្វារព្រំដែន ដូចជាកាស៊ីណូ ច្រកទ្វារទ្វេភាគី តន់ហន់ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចមួយកន្លែង និងកាស៊ីណូ ចំនួន២កន្លែងទៀត នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នេះ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពត ក៏បានបិទផ្អាកការលក់ដូរផ្សារ ព្រែកក្រឹស រយៈពេល១៤ថ្ងៃផងដែរ៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ