Connect with us

កូវីដ-១៩

ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ ៤៥នាក់បន្ថែម ធ្វើឲ្យខេត្តមានអ្នកឆ្លងកើនឡើងដល់៥២០នាក់

បានផុស

នៅ

យោងតាមលទ្ធផលធ្វើតេស្ដរហ័ស (Rapid Test) នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្ត​ព្រៃវែង​បានប្រកាសរកឃើញករណីឆ្នងជំងឺកូវីដ-១៩ ថ្មីចំនួន៤៥នាក់បន្ថែម ដែលជាករណីឆ្លងក្នុង​សហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ធ្វើឲ្យខេត្តមានអ្នកឆ្លងកើនឡើងសរុប៥២០។

ក្នុងសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្ដបានបញ្ជាក់ថា ករណីឆ្លងនេះ គឺនៅ​ក្នុងស្រុក​ចំនួន​៦គឺមាន ស្រុក​ព្រះស្ដេច ចំនួន​៣០​នាក់​ ស្រុក​បាភ្នំ ចំនួន​៦​នាក់​ ស្រុក​ពាម​ជរ ចំនួន​១​នាក់ ស្រុក​ស្វាយ​អន្ទរ ចំនួន​៤​នាក់ ស្រុក​មេសាង ចំនួន​១​នាក់ ស្រុក​ស៊ីធរ​កណ្តាល ចំនួន​១​នាក់​ និង២​នាក់មកពីខេត្ត​កណ្តាល។​​

អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង៤៥​នាក់​ខាងលើ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ និង​តាម​មន្ទីរពេទ្យបង្អែក​ស្រុក​របស់​ពួកគេ​នីមួយៗ​។

សូមបញ្ចាក់ថា​ គិតត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប​៥២០ ព្យាបាលជាសះស្បើយចំនួន២១៥នាក់ កំពុងសម្រាកព្យាបាលចំនួន៣០០នាក់ និងស្លាប់​៥​នាក់៕​

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

អាមេរិក៖ ប៉ាណាម៉ា ត្រូវ​បញ្ឈប់​ឥទ្ធិពល​​ចិន​នៅលើ​ព្រែកជីក ឬ​ក៏​ត្រូវ​រង​វិធានការ​របស់​អាមេរិក

ព័ត៌មានជាតិ២ នាទីutes មុន

កម្មវិធីទូរស័ព្ទដៃ CamDigiKey ជំនាន់ទី ៣.០ ត្រូវបានដាក់ឱ្យដំណើរការចាប់ពីថ្ងៃ​នេះតទៅ

ព័ត៌មានជាតិ១០ នាទីutes មុន

ពិធីឡើងមាឃ ឬឡើងអ្នកតា ជាទំនៀមបុរាណរបស់អ្នករស់នៅតំបន់អង្គរ បញ្ជាក់ពីការបិទបញ្ចប់វដ្តនៃរដូវកសិកម្ម

ព័ត៌មានជាតិ១៥ នាទីutes មុន

អភិបាលខេត្តកណ្ដាល ប្រាប់មន្ត្រីបន្តជួយសង្គ្រោះស្រូវប្រាំងពលរដ្ឋ ធ្វើយ៉ាងណាកុំឱ្យខូចដោយការខ្វះទឹកស្រោចស្រព

ជីវិតកម្សាន្ដ១៧ នាទីutes មុន

តារាស្រីល្បីស្អាតដាច់គេ Joey Wong បង្ហាញមុខគ្មានគ្រឿងតុបតែង ក្នុងថ្ងៃកំណើត ៥៨ ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម