កូវីដ-១៩
នៅស្រុកថ្មពួកគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់អាជ្ញាធរអំពាវនាវឲ្យអ្នកពាក់ព័ន្ធផ្តល់សំណាកយកទៅពិនិត្យបន្ត
បន្ទាយមានជ័យ ៖ នៅស្រុកថ្មពួកគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានកូវីដ.១៩ ចំនួន៤នាក់ អាជ្ញាធរអំពាវនាវឲ្យអ្នកពាក់ព័ន្ធផ្តល់សំណាកយកទៅពិនិត្យបន្ត។
យោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកថ្មពួកចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា តាមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មពួកបានឲ្យដឹងថា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារគ្រូពេទ្យធ្វើការបានយកសំណាកពីប្រជាពលរដ្ឋនៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ពិនិត្យលទ្ធផលរកឃើញមានវិជ្ជមានកូវីដ១៩ លើប្រជាពលរដ្ឋចំនួន៤នាក់ក្នុងនោះមានមន្ត្រីនគរបាល១នាក់ ១ ឈ្មោះ រុន រស្មីហៅស្រីអូន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរអាជីវករ លក់ដូរនៅផ្សារចំតិត ភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក២ឈ្មោះ យូ យឿន ហៅលីក ភេទប្រុសអាយុ៤៤ឆ្នាំ ជានាយរងផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ៣ឈ្មោះចំរើន សុធារ៉ា ភេទស្រី អាយុ១១ឆ្នាំ កូននៅក្នុងបន្ទុក៤ឈ្មោះចំរើន រាមុន្នី ភេទប្រុស អាយុ៤ឆ្នាំ កូនក្នុងបន្ទុកទាំង៤នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលនាក្រុងប៉ោយប៉ែត នៅយប់ដដែលនោះ។
ក្នុងនោះ រដ្ឋបាលស្រុកថ្មពួក សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ ឬ អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយអ្នកជំងឺកូវីដ ១៩ ទាំង៤នាក់ពិនិត្យបើមានវិជ្ជមានកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន រយៈពេល១៤ថ្ងៃ៕
ដោយ ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ