កូវីដ-១៩
យកសំណាកកម្មកររោងចក្រ វ៉ាយ អេស ស៊ី ជាង ៤ រយនាក់ រកឃើញវិជ្ជមាន ២១ នាក់
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ នៅរសៀលថ្ងៃទី ៣ ខែមិថុនា បានចុះទៅយកសំណាកកម្មករ កម្មការិនី បម្រើការងារនៅរោងចក្រ វ៉ាយ អេស ស៊ី ចំនួន ៤២១ នាក់ រកឃើញវិជ្ជមានចំនួន ២១ នាក់។

លោកសេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២បានឲ្យដឹងថា នៅវេលាម៉ោង១រសៀលថ្ងៃទី៣ខែមិថុនានេះ ក្រុមគ្រូពេទ្យស្មក្រ័ចិត្តសម្តេចតេជោ បានចុះមកយកសំណាកពីកម្មករកម្មការិនីបំរើការងារនៅក្នុងរោងចក្រ វ៉ាយ អេស ស៊ី មានទីតាំងស្ថិតក្នុងក្រុមទី១៤ផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានកម្មករសរុប៤២១នាក់ក្នុងនោះរកឃើញវិជ្ជមានកូវីដ១៩ចំនួន២១នាក់។

ក្រោយរកឃើញវិជ្ជមាន ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅព្យាបាលនៅមន្ទីរហ្លួងម៉ែ ភ្លាមៗដោយឡែកកម្មករ កម្មការិនីដែលពុំមានវិជ្ជមានកូវីដ១៩ត្រូវឲ្យត្រឡប់ទៅធ្វើចត្តាឡីសក័នៅតាមផ្ទះនិងបន្ទប់ជួល។
ចំណែករោងចក្រត្រូវបានក្រសួងការងារឲ្យផ្អាកដំណើរការជាបណ្តោះអាសន្នរយៈពេល៧ថ្ងៃ។
លោក សេង វ៉ាន់ថាបានបញ្ជាក់ថាមកដល់ថ្ងៃនេះរោងចក្រកាត់ប្រមាណជិត១០ទៅហើយត្រូវបានឲ្យផ្អាកការងារជាបណ្តោះអាសន្នព្រោះតែមានកម្មករកម្មការិនី មានឆ្លងជំងឺកូវីដ១៩៕

អត្ថបទ៖ នរា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា