កូវីដ-១៩
ពន្ធនាគារណាខ្លះមានការឆ្លងកូវីដ-១៩ និងឆ្លងច្រើនជាងគេ?
មន្ត្រីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថា ពន្ធនាគារដែលមានការផ្ទុះឆ្លងជំងឺកូវីដ-១៩ គឺនៅមណ្ឌលកែប្រែទី១ ពន្ធនាគាររាជធានីភ្នំពេញ ពន្ធនាគារខេត្តព្រះសីហនុ ពន្ធនាគារខេត្តកណ្ដាល ពន្ធនាគារខេត្តកំពង់ស្ពឺ ចំណែកពន្ធនាគារដទៃទៀត ត្រូវបានរកឃើញជនជាប់ឃុំមានវិជ្ជមានកូវីដ មុនត្រូវបានបញ្ជូនទៅឃុំ ដូចជានៅពន្ធនាគារខេត្តប៉ៃលិន ស្វាយរៀង បន្ទាយមានជ័យ។

លោក នុត សវនា មានប្រសាសន៍បញ្ជាក់បន្ថែមថា៖ “ព្រោះឥឡូវនេះគោលការណ៍ថ្មី មុនបញ្ជូន [ជនសង្ស័យ អ្នកទោស] មកពន្ធនាគារ ទាល់តែមានក្រដាសលទ្ធផលធ្វើតេស្ត [កូវីដ-១៩] របស់គាត់ ហើយត្រូវធ្វើចត្តាឡីស័កចំនួន២០ថ្ងៃ មុននឹងយើងបញ្ចូលក្នុងពន្ធនាគារ”។
មន្ត្រីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគាររូបនេះ បានឱ្យដឹងទៀតថា តាមការពិនិត្យជាក់ស្ដែង ពន្ធនាគារដែលមានឆ្លងកូវីដ-១៩ច្រើនជាងគេ គឺនៅពន្ធនាគារខេត្តកណ្ដាល បន្ទាប់មកគឺពន្ធនាគារខេត្តព្រះសីហនុ និងទី៣ គឺនៅពន្ធនាគាររាជធានីភ្នំពេញ។

ចំពោះតួលេខចំនួនទណ្ឌិត និងមន្ត្រីពន្ធនាគារឆ្លងកូវីដ-១៩ នៅពន្ធនាគារណា មានចំនួនប៉ុន្មាននោះ លោកលើកឡើងថា ពិបាកកំណត់។
លោក នុត សវនា មានប្រសាសន៍ថា៖ “ខ្ញុំសូមជម្រាបថា តួលេខពិបាកកំណត់បន្តិច ដោយសារយើងធ្វើ Rapid Test (តេស្តរហ័ស) ទៅ… ខ្ញុំមិនថាមកពីប្រសិទ្ធភាព Rapid Test ឬយ៉ាងម៉េចទេ យើងអត់ទាន់ស្រាវជ្រាវច្បាស់ តែគ្រាន់ថា អ្នកខ្លះគាត់ផ្ដាសាយធំទេ ដល់ពេលគាត់ធ្វើ Rapid Test ទៅ ក៏វិជ្ជមាននឹងគេដែរ។ ដល់ពេលយើងព្យាបាលឱ្យគាត់ហូបថ្នាំបុរាណចិន ហើយបំប៉នអាហារឱ្យគាត់ទៅ តេស្តទៅគាត់ក៏អវិជ្ជមានឡើងវិញ”។

លោក មានប្រសាសន៍បន្តថា៖ “មួយថ្ងៃអ៊ីចឹង ជួនកាលតេស្ត១០០នាក់ជាងអី បាត់អស់រលីង (តេស្ដឃើញអវិជ្ជមានកូវីដ-១៩វិញ) ពិបាករឿងរាយការណ៍រឿងហ្នឹង។ ដល់ពេលយើងរាយការណ៍ទៅ បើគាត់ផ្ដាសាយធំ ហើយយើងរាយការណ៍ថាកើតកូវីដ អ៊ីចឹងតួលេខឃើញច្រើន”៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត