Connect with us

កូវីដ-១៩

ស្ថានទូតអាមេរិកបញ្ជាក់មានបុគ្គលិកវិជ្ជមានកូវីដ-១៩

បានផុស

នៅ

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះថា ថ្មីៗនេះបុគ្គលិកស្ថានទូតម្នាក់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Chad Roedemeier មន្ត្រីអ្នកនាំពាក្យស្ថានទូតអាមេរិក បានបញ្ជាក់បន្ថែមថា បុគ្គលិកស្ថិតនៅក្នុងការធ្វើចត្តាឡីស័កដាច់ពីគ្នាយ៉ាងតឹងរ៉ឹង និងទទួលបានការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រសមស្រប។

ជាមួយគ្នានេះ អ្នកនាំពាក្យស្ថានទូតអាមេរិករូបនេះ អះអាងថា ស្ថានទូតកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសុខាភិបាលកម្ពុជាដើម្បីធានាថា ស្ថានទូតបំពេញបាននូវរាល់តម្រូវការសុខភាពរបស់រដ្ឋាភិបាលដើម្បីការពារការរីករាលដាលនៃការឆ្លងមេរោគកូវីដ-១៩។

លោក Chad Roedemeier បានបញ្ជាក់ថា ស្ថានទូតមិនអាចបង្ហាញព័ត៌មានលម្អិតរបស់បុគ្គលិកដែលឆ្លងជំងឺបន្ថែមទៀតទេ ដោយលោកលើកឡើងថា នេះជាបញ្ហាឯកជនភាព។

គួរបញ្ជាក់ថា អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានប្រកាសលើទំព័រហ្វេសបុកផ្លូវការនៅ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះថា មន្ត្រីសន្តិសុខរបស់ស្ថានទូតអាមេរិកម្នាក់វិជ្ជមានកូវីដ១៩ ដែលមន្ត្រីសន្តិសុខរូបនោះបានចាក់វ៉ាក់សាំង Pfizer ដូសទី២ រួចរាល់បានជាង២សប្ដាហ៍៕

អត្ថបទ​៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ៤ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ

ជ័យ ចាប
ជីវិតកម្សាន្ដ៧ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម