Connect with us

កូវីដ-១៩

ធ្ងន់​ករ​ហើយ អ្នកលក់​សាច់​កាប់​រាល់​ថ្ងៃ​នៅ​ច្រកចូល​ភូមិ​ឫស្សី​ឆ្លង​កូ​វីដ​មួយ​គ្រួសារ​

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ពិតជា​គួរ​ឲ្យ​ព្រួយ​បារ​ម្ភ​ខ្លាំង​ណាស់​ចំពោះ​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ដែល​អ្នកជំងឺ​ឈរ​លក់​សាច់​កាប់​ឲ្យ​មនុស្ស​គ្រប់គ្នា​រាល់ថ្ងៃ​សោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្តី​រាយការណ៍​ពី​លោក សេង វ៉ាន់​ថា ចៅ​រង​ទី​១​សង្កាត់​ស្ទឹងមានជ័យ​ទី​២​បាន​ឲ្យ​កម្ពុជាថ្មី​ដឹង​ថា ​កាលពី​រសៀល​ថ្ងៃទី​៤​ខែមិថុនា​នេះ​ រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ទៅ​ដឹក​បុរស​អ្នកលក់​សាច់​កាប់​ព្រមទាំង​ប្រពន្ធ​និង​កូនតូច​២​នាក់​យកទៅ​ព្យាបាល​ខណៈ​ពួកគាត់​ក្នុង​គ្រួសារ​មួយ​នេះ​មាន​វិជ្ជមាន​កូ​វីដ​១៩​ហើយ​លំនៅឋាន​ពួកគាត់​ស្ថិតក្នុង​ក្រុមទី​១៧​ភូមិ​ឬ​ស្សី​សង្កាត់​ស្ទឹងមានជ័យ​២​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​។

លោក​ចៅ​រង​សង្កាត់​បានបញ្ជាក់​ថា បុរស​ជា​អ្នកលក់​សាច់​កាប់​រាល់ថ្ងៃ​នេះ​គឺ​គាត់​លក់​នៅ​ចំ​ពីមុខ​ស្ថានីយ៍​ចាក់​ប្រេង​តេ​ឡា​ច្រកចូល​ភូមិ​ឫស្សី​ដែល​រាល់ថ្ងៃនេះ​ គាត់​លក់​សាច់​កាប់​ដាច់​ជាងគេ​។​ដូច្នេះ​ចំពោះ​ម៉ូយៗ​របស់គាត់​ដែល​មក​ទិញ​សាច់​កាប់​រាល់ថ្ងៃ​បើ​មាន​អាការៈ​ប្លែក​សូម​រួសរាន់​ទៅ​ពិនិត្យ​សំណាក​ជាបន្ទាន់​កុំ​ទុក​យូរ​ខ្លាចក្រែង​ជំងឺ​នេះ​ធ្ងន់ធ្ងរ​អាច​ប៉ះពាល់​ដល់​អាយុជីវិត​។

គួរ​បញ្ជាក់​ថា ​នៅ​ថ្ងៃទី​៤​ខែមិថុនា​នេះ​នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​២​មាន​ឆ្លង​កូ​វីដ​១៩​ចំនួន​៩​នាក់​រួមទាំង​គ្រួសារ​បុរស​លក់​សាច់​កាប់​នេះ​ផងដែរ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម