កូវីដ-១៩
បន្ទាន់!! ក្រសួងសុខាភិបាល រកឃើញវីរុសកូវីដ១៩បម្លែងខ្លួនថ្មី B.1.617 លើពលករខ្មែរ៣នាក់ មកពីប្រទេសថៃ
ភ្នំពេញ ៖ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញវីរុសកូវីដ១៩បម្លែងខ្លួនថ្មី B.1.617 លើពលករខ្មែរ៣រូប ដែលត្រឡប់មកពីប្រទេសថៃ ដែលជាប្រភេទវីរុសមួយគួរឲ្យព្រួយបារម្ភ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានបន្តថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតេស្ត Sequencing រកឃើញមានអ្នកផ្ទុកមេរោគកូវីដ១៩ ដែលជាប្រភេទវីរុសបម្លែងខ្លួនថ្មី B.1.617 លើអ្នកជំងឺចំនួន៣រូប ដែលជាពលករកម្ពុជាត្រឡប់មកពីប្រទេសថៃ តាមច្រកអូស្មាច់ ដោយទី១ ភេទស្រី អាយុ២៧ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ទី២ភេទប្រុស អាយុ៤៦ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកភ្នំ ខេត្តបាត់ដំបង និងទី៣ ភេទស្រី អាយុ២៧ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមោងឫស្សី ខេត្តបាត់ដំបង។
គួរកត់សម្គាលថា រហូតមកដល់ពេលនេះ វីរុសបម្លែងខ្លួនថ្មី B.1.617 ដែលពិភពលោកមានការព្រួយបារម្ភខ្លាំង ត្រូវបានគេរកឃើញនៅបណ្ដាប្រទេសចំនួន៧ហើយក្នុងតំបន់អាស៊ាន មានដូចជា ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពិន ប្រទេសសឹង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសកម្ពុជា រួមនឹងបណ្ដាប្រទេសមួយចំនួនទៀតលោកពិភពលោក៕
ពិស្តារ ៖


កែសម្រួលដោយ ៖ នាគព័ន្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?