កូវីដ-១៩
អត្រាឆ្លងជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង កើនឡើងដល់ជាង១ពាន់នាក់ និងស្លាប់៦នាក់
គិតត្រឹមព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ អត្រាឆ្លងជំងឺកូវីដ១៩នៅខេត្តស្វាយរៀងបានកើនឡើងដល់ជាង១ពាន់នាក់ហើយ ក្នុងនោះស្លាប់បាត់បង់ជីវិតចំនួន៦នាក់។
លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៦ខែមិថុនា ថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមិថុនានេះ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១០៤៤នាក់ ស្រី៦១៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន៥០៤នាក់ ស្រី២៥៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៥១៨នាក់ ក្នុងនោះមានអ្នកជំងឺស្រាលមានចំនួន៥១៨នាក់ អ្នកជំងឺមធ្យមចំនួន១២នាក់ និងធ្ងន់ចំនួន៣នាក់ និងមានអ្នកស្លាប់បាត់បង់ជីវិតចំនួន៦នាក់ស្រី២នាក់។

បើតាមលោកប្រធានមន្ទីរសុខាភិបាលខេត្តបានបន្តថា ក្នុងចំណោមអ្នកឆ្លងសរុបជាង១ពាន់នាក់នោះ ភាគច្រើនជាកម្មកររោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត។ ជាក់ស្តែងថ្មីៗនេះមានការផ្ទុះជំងឺកូវីដ១៩នៅតាមរោងចក្រចំនួន៨នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៣នៅក្រុងបាវិត។
លោកបណ្ឌិតបានបន្ថែមថា ចាប់តាំងពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះក្រុមការងារបានយសំណាកពីកម្មករចំនួន២.៥១៧នាក់ ធ្វើការនៅតាមរោងចក្រទាំង៨ទៅធ្វើតេស្តរកកូវីដ១៩ ក្នុងនោះរកឃើញវិជ្ជមានចំនួន៣៥២នាក់ ។
លោកបណ្ឌិត កែរ រដ្ឋា បានណែនាំដល់ថៅកែរោងចក្រត្រូវអនុវត្តឱ្យបាននូវវិធានការអនាម័យឱ្យបានខ្ជាប់ខ្ជួន។ ចំណែកកម្មករកម្មការនីរួមទាំងក្រុមគ្រួសារត្រូវគោរពតាមវិធានការ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែនដើម្បីការពារ ទប់ស្កាត់ ការផ្ទុះឡើងជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ ។

លោកបណ្ឌិតបានអំពាវនាវដល់ប្អូនៗ ក្មួយៗ កម្មករកម្មការនីរោងចក្រ គួរតែធ្វើចត្តាឡីស័ក នៅក្នុង រោងចក្រ តែបើធ្វើចត្តាឡីស័ក នៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កត្រូវអនុវត្តវិធានការចត្តាឡីស័កឱ្យ បានត្រឹមត្រូវ ចៀសវាងចម្លងរោគដល់ប្តី ប្រពន្ធ កូន ឪពុកម្ដាយ បងប្អូនរបស់ខ្លួននិងអ្នកដទៃទៀត៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ