Connect with us

កូវីដ-១៩

មកដឹង និងប្រៀបធៀបចំនួនឆ្លងជំងឺកូវីដ-១៩ រយៈពេល១សប្ដាហ៍ ៣ខែចុងក្រោយ

បានផុស

នៅ

រយៈពេល១សប្ដាហ៍ដើមខែដូចគ្នា នា៣ខែចុងក្រោយនេះ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ នៅដើមខែមិថុនា ច្រើនជាងខែមេសា ជាង ៣,៦០០ករណី ប៉ុន្តែតិចជាងខែឧសភា ជាង ៦០០ករណី។

បើតាមការបូកសរុប ដោយយោងតាមតួលេខរបស់សេចក្ដីប្រកាសព័ត៌មានស្ដីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ប្រចាំថ្ងៃ របស់ក្រសួង​សុខាភិបាល យើងសង្កេតឃើញថា រយៈពេល១សប្ដាហ៍ដើមខែដូចគ្នា កម្ពុជា រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤,១៥០ករណីនៅដើមខែមិថុនា ៤,៧៧៧ករណីនៅដើមខែឧសភា និង៤៨៧ករណីនៅសប្ដាហ៍ទី១ខែមេសា។

គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងមេរោគកូវីដ-១៩ សរុប ៣៤,៨៣៣នាក់ អ្នកជាសះស្បើយ ២៨,០៩២នាក់ និងអ្នកស្លាប់ ២៦៦ករណី។

ខាងក្រោមនេះ ជាតារាងចំនួនឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ និងចំនួនសរុប ក្នុង១សប្ដាហ៍ដើមខែមេសា ឧសភា និងមិថុនា ឆ្នាំ២០២១៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម