Connect with us

កូវីដ-១៩

បាត់ដំបង​ថ្ងៃនេះ បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ១៤ នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ១២ នាក់​

បានផុស

នៅ

បាត់ដំបង ៖ អាជ្ញាធរ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ​២០២១​នេះ បន្ត​រកឃើញ និង​បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ១៤ នាក់ ក្នុង​នោះ​ជា​ពលករ​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ ចំនួន​៩​នាក់ ពាក់​ព័ន្ធ​នឹង​ព្រឹ​ត្តិ​ការណ៍​២០​កុម្ភៈ ចំនួន៥នាក់ និង​មាន​ករណី​ជាសះស្បើយ​ចំនួន ១២ នាក់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​បណ្តាញ​ព័ត៌មាន កម្ពុ​ជាថ្មី ទទួលបាន​នៅ​យប់​ថ្ងៃទី​៧ ខែមិថុនា នេះ​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ ២០២១​នេះ ខេត្តបាត់ដំបង មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៤១៣ នាក់ និង​បានជា​សះស្បើយ​ចំនួន ១៥៧ នាក់ ស្លាប់​ចំនួន ២​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ចំនួន ២៥៤ នាក់​៕

ដោយ ៖ សោ និយម​រ័ត្ន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម