កូវីដ-១៩
ខេត្ដរតនគិរី រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ២នាក់ម្តាយនិងកូន ជាអ្នកធ្វើដំណើរមកពីខេត្តកណ្ដាល
រតនគិរី ៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២នាក់ ដែលជាអ្នកធ្វើដំណើរមកពីខេត្តកណ្ដាល។

អ្នកជំងឺកូវីដ-១៩ទាំង២នាក់នោះ ១-ឈ្មោះ ចាន់ រតនា ភេទស្រី អាយុ៣១ឆ្នាំ ជាម្ដាយ និង២-ឈ្មោះ រិន ណារាជ អាយុ៨ឆ្នាំ ត្រូវជាកូន។
អ្នកទាំងពីរធ្វើដំណើរចេញពីខេត្តរតនគិរី កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ទៅស្នាក់នៅផ្ទះផ្ទាល់ខ្លួន ស្ថិតនៅភូមិស្រុកធំ ឃុំជើងកែប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ និងអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័ក នៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី៕
ដោយ ៖ វុទ្ធឦសាន


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព