Connect with us

កូវីដ-១៩

ខេត្ត​ឧ​ត្ត​រ​មានជ័យ បង្ហាញ​អត្តសញ្ញាណ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ចំនួន ១៣​ករណី​ទៀត ជា​ករណី​នាំចូល​ពី​ប្រទេស​ថៃ​

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ​ ៖ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​យប់​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​មនុស្ស​ចំនួន​១៣​ករណី​ថ្មី​បន្ថែមទៀត ឆ្លង​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា ចូល​តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជាក់ថា ខេត្ត​ឧ​ត្ត​រ​មានជ័យ រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន​៩០​ករណី ក្នុងនោះ​ករណី​នាំចូល​ពី​ក្រៅប្រទេស​ចំនួន​៨៨​ករណី និង​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ចំនួន ២​ករណី និង​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ២៤​ករណី នឹង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន​៦៦​ករណី​ទៀត​។

រដ្ឋបាលខេត្ត​បានប្រកាស​ព័ត៌មាន នៅក្នុង​ថ្ងៃនេះ​ដែល​ក៏មាន​ស្ត្រី​ពលករ​ខ្មែរ​ម្នាក់​ស្លាប់ ឈ្មោះ ហឹម សុខ​ឡា អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាំ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​បាធាយ ខេត្តកំពង់ចាម បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ កាលពី​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២១ តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​ត្រូវបាន​បញ្ជូនទៅ​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ដោយ​ពិនិត្យឃើញថា មាន​អាកា​រៈ​ក្តៅខ្លួន កន្ទួល​ក្រហម​ពេញ​ខ្លួន ជាំ​លើ​ស្បែក អស់កម្លាំង ក្អក​និង​ហត់​។

តាម​ការ​បញ្ជាក់​របស់​បុរស​ជា​ប្តី​បាន​ឲ្យ​ដឹងថា ហើយ​ស្ត្រី​ពលករ​ខាងលើ​ធ្លាប់មាន​ប្រតិកម្ម​ថ្នាំ អា​ឡែក​ហ្សី​និង​មាន​ជំងឺមហារីក​គ្រាប់​ឈាម​(ThaIassesmia)​ធ្លាប់បាន​ព្យាបាល​នៅ​ប្រទេស​ថៃ​។ នៅវេលា​ម៉ោង​២១​និង​០០​នាទី​យប់ អ្នកជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​(​ហត់ ក្អួត​ឈាម ហូរឈាម​តាម​អញ្ចាញធ្មេញ​)​ទោះបី​ក្រុមគ្រូពេទ្យ​បាន​ខិតខំ​ជួយសង្គ្រោះ​បន្ទាន់​តាម​លក្ខណ​បច្ចេកទេស​យ៉ាងណាក៏ដោយ នៅតែ​ជួយសង្គ្រោះ​មិនបាន ហើយ​អ្នកជំងឺ​បាន​ស្លាប់​នៅវេលា​ម៉ោង​០០​និង​០៤​យប់​ឈានចូល ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២១​នេះ​តែម្តង​៕

ដោយ​ ៖ ​ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម