កូវីដ-១៩
ក្រៅពីវ៉ាក់សាំងរបស់ចិន តើកម្ពុជា បានបញ្ជាទិញវ៉ាក់សាំងពីប្រទេសណាទៀត?
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានលើកឡើងថា ក្រៅពីវ៉ាក់សាំងរបស់ចិន កម្ពុជា បានបញ្ជាទិញវ៉ាក់សាំងពីអូស្រ្តាលី និងអាមេរិករួចហើយ ដោយកំពុងរង់ចាំការឆ្លើយតប។
ថ្លែងក្នុងការទទួលវ៉ាក់សាំង នៅអាកាសយានដ្ឋានភ្នំពេញ នៅថ្ងៃទី៨ ខែមិថុនានេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល មានប្រសាសន៍ថា ក្រៅពីវ៉ាក់សាំងជំនួយ និងការបញ្ជាទិញវ៉ាក់សាំងរបស់ចិន កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងពីខាងខូវ៉ាក់ ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ដោយពេលនេះកម្ពុជាកំពុងរង់ចាំការឆ្លើយតប។

ជាមួយគ្នានេះ លោកស្រីបានបញ្ជាក់ថា បើមិនមានការប្រែប្រួលទេ ថ្ងៃទី១២ ខែមិថុនានេះ កម្ពុជានឹងទទួលបានវ៉ាក់សាំង១លានដូសដែលបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូហ្វាម ហើយនិងថ្ងៃទី១៩ យើងនឹងទទួលវ៉ាក់សាំង១លានដូសទៀតដែលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់។
លោកស្រី យក់ សម្បត្តិ មានប្រសាសន៍ថា កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងស៊ីណូវ៉ាក់៤លានដូសទៀតពីក្រុមហ៊ុនស៊ីណូហ្វាម និងវ៉ាក់សាំង៤លានដូសទៀតពីក្រុមហ៊ុនស៊ីណូវ៉ាក់។ ដូចនេះកម្ពុជានឹងទទួល៣លានដូសពីក្រុមហ៊ុននីមួយៗបន្តទៀត។

គួរបញ្ជាក់ថា វ៉ាក់សាំងដែលកម្ពុជាទទួលបាននាពេលកន្លងមករួមមាន សាំងស៊ីណូហ្វាមជំនួយរបស់ចិន ១.៧លានដូស វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ ៣២៤,០០០ដូស និងវ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ៤លានដូស។
ចំណែកវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី៦ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា និងជើងទី៥ មានចំនួន ១លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ