Connect with us

កូវីដ-១៩

ឃាត់ខ្លួនមេខ្យល់ម្នាក់ និងពលករ១៥នាក់ទៅថៃខុសច្បាប់ នៅម៉ោង ៤ កន្លះទៀបភ្លឺ

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ មេខ្យល់១នាក់ ត្រូវសមត្ថកិច្ចចម្រុះឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការបញ្ជូនពលករទៅរកការងាធ្វើនៅប្រទេសថៃខុសច្បាប់បន្តទៀត ចំណែកពលករ១៥នាក់ទៀតត្រូវសមត្ថកិច្ចបញ្ជូនទៅចត្តាឡីស័កនៅស្រុកម៉ាឡៃ បន្ទាប់ពីឃាត់ខ្លួននៅម៉ោង៤ កន្លះទៀបភ្លឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​​ចម្រុះឃាត់ពលករ១៥នាក់ និងមេខ្យល់១នាក់នៅវេលាម៉ោង៤ និង៣០នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកបានដាក់បញ្ជាឲ្យកំលាំងចម្រុះត្រូវការពារនៅតាមព្រំដែន ខ្មែរ ថៃ ជាប្រចាំដើម្បីធ្វើការបង្ក្រាបរាល់បទល្មើសផ្សេងៗឲ្យបានជាប្រចាំ ពិសេសពលករលួចឆ្លងដែនដោយខុសច្បាប់។

ក្រោយពីទទួលបានបទបញ្ជាហើយលោកបានដឹកនាំកំលាំងចម្រុះ១ក្រុមសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍សង្កែ កម្លាំងយោធាកងពលវរៈ៥១១ ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនឃាត់ពលករ បានចំនួន១៥នាក់ ក្នុងនោះស្រី៨នាក់ កុមារ២នាក់ រួមទាំងឃាត់ខ្លួនមេខ្យល់១នាក់ ឈ្មោះ យ៉េីន ណារ៉ុង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ឲ្យដឹងបន្តថា ក្រោយពីបានឃាត់ខ្លួនសួរនាំរួចរាល់ហើយ កម្លាំងបានប្រគល់ពលករខ្មែរទាំង១៥នាក់បញ្ជូនមកនគរបាលស្រុកម៉ាឡៃដើម្បីសួរនាំបន្ត។ លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា ពលករទាំង១៥នាក់មកពី៤ខេត្ត ក្នុងនោះខេត្តបាត់ដំបង ចំនួន០៨នាក់ ខេត្តកំពង់ធំ ចំនួន៤នាក់ ខេត្តព្រៃវែងចំនួន២នាក់ និងខេត្តបន្ទាយមានជ័យ ចំនួន១នាក់។​

ពលករទាំងអស់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ ចត្តាឡីស័កនៅមណ្ឌលក្នុងស្រុកម៉ាឡៃ ចំណែកមេខ្យល់ត្រូវបានធ្វើកិច្ចសន្យាដើម្បីបញ្ឈប់នូវការនាំពលករឆ្លងដែន និងបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័កផងដែរ។

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម