កូវីដ-១៩
អាជ្ញាធរបញ្ជាក់គោលដៅបិទខ្ទប់នៅរោងចក្រ QMI ក្រោយរកឃើញកម្មករវិជ្ជមានជាង ៣០០ នាក់
លោក សៅ សារិន មេភូមេភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី ៣ បានប្រាប់កម្ពុជាថ្មីឱ្យដឹងថា ការបិទខ្ទប់ប្លុកចំនួន២កន្លែង នៅភូមិត្រពាំងពោធិ៍ និងព្រៃព្រីងខាងជើង២ ដោយសាររោងចក្រ QMI ផ្ទុះវិជ្ជមាន កូវីដ១៩ដែលមានកម្មកររោងចក្រ ចំនួន ៣ ៨៨០ នាក់ បានយកសំណាក ប៉ុន្តែរកឃើញ ចំនួន ៣០២ នាក់។

លោកប្រាប់ថា ការបិទខ្ទប់គឺធ្វើឡើងចំនួន ២ គោលដៅ ដែលជាកន្លែងកម្មកររស់នៅ។ បើតាមមេភូមិត្រពាំងពោធិ៍ កម្មកររោងចក្រភាគច្រើន រស់នៅ ភូមិព្រៃទា ជម្ពូវន្ត និងភូមិចាក់ជ្រូក ដែលភាគច្រើនធ្វើការនៅរោងចក្រ QMI។
លោកប្រាប់ថា “បិទប្លុកដែលកម្មកររស់នៅ ឧទាហរណ៍ថា ភូមិត្រពាំងពោធិ៍ របស់ខ្ញុំមាន ៨០០ គ្រួសារ ដូច្នេះបិទតែចំនួនតែ ៤០០ គ្រួសារទេ”។

អាជ្ញាធរបានរកឃើញកម្មកររោងចក្របម្រើការងារនៅ QMI ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វិជ្ជមានចំនួន៣០២នាក់។
បច្ចុប្បន្នទីតាំងរោងចក្រខាងលើ និងផ្សារត្រពាំងពោធិ៍ដែលទីតាំងក្បែរគ្នាត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់ជាបណ្ណោះអាសន្នរយៈពេល១៤ ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕

ដោយ សុខា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?