Connect with us

កូវីដ-១៩

ពលរដ្ឋ​ជិត​៧​ម៉ឺន​នាក់​មកពី​ឃុំ​ចំនួន​១០​នៅ​ខេត្តកណ្តាល នឹង​ទទួល​ចាក់​វ៉ាកសាំង​ការពារ​ជំងឺ​កូ​វីដ ១៩​នៅ​ថ្ងៃស្អែក​នេះ

បានផុស

នៅ

លោក នៃ ចារី អភិបាលរង​ខេត្តកណ្ដាល បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៧​ម៉ឺន​នាក់​មកពី​១០​ឃុំ​នៃ​ខេត្តកណ្តាល នឹង​ទទួលបាន​ការចាក់​វ៉ាកសាំង​ការពារ​ជំងឺ​កូ​វីដ ១៩​នៅ​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០២១​ស្អែក​នេះ​នៅតាម​ទីតាំង​ចំនួន​៤​កន្លែង​។

ថ្លែង​ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ ទីតាំង​សម្រាប់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​វត្ត​ភូមិ​ថ្មី ស្ថិតក្នុង ស្រុក​អង្គស្នួល ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃទី​០៩ ខែមិថុនា​លោក អភិបាលរង​បាន​បន្តថា ប្រជាពលរដ្ឋ​ចំនួន ១០​ឃុំ​ដែល​ត្រូវ​ចាក់​សាំង​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះ​ក្នុងនោះ​មាន ឃុំ​បែក​ចាន ឃុំ​ឆក់​ឈើ​នាង ឃុំ​ក្រាំង​ម្កាក់ ឃុំ​ព្រែ​ពួច ឃុំ​ពើក ឃុំ​តំណាក់ ឃុំ​សំរោង​លើ ឃុំ​លំហាច ឃុំ​ទួល​ព្រេជ និង​ឃុំ​ម្កាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ទៀត​ថា ក្នុង​ឃុំ​ទាំង​១០​នេះ​មាន​ប្រជាជន​សរុប ៨០,៨២៦​នាក់ ស្រី​៣៨,០៨៣​នាក់​ហើយ​ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​រួចរាល់​ចំនួន​១២,១៧០​នាក់ ស្រី​៦,២២១​នាក់ និង​អ្នក​មិនទាន់បាន​ចាក់ ៦៨,៦៥៦​នាក់ ស្រី​៣១,៨៦២​នាក់​។

លោក នៃ ចារី បាន​បញ្ជាក់ថា ចំពោះ​ទីតាំង​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ត្រូវបាន​បែងចែក​ជា​០៤​ទីតាំង​ដូចជា​ទីតាំង​ទី​១. នៅ​វត្ត​ភូមិ​ថ្មី ទី​២.​នៅ​វត្ត​អង្គ​សម្ពលី ទី​៣.​នៅ​សាលារៀន​ចិន​ឆេង ម៉េង​និង​ទី​៤.​នៅ​វត្ត​ឱ​ង្គា​រ​។

ពាក់ព័ន្ធ​នឹង​ការចាក់​វ៉ាក់សាំង​នេះដែរ លោក គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បានបញ្ជាក់​ថា​តាម​ផែន​ការចាក់​វ៉ាក់សាំង​ជា​ជំហាន​បន្ទាប់​ទៀត​នេះ​រដ្ឋបាលខេត្ត មាន​តម្រូវការ​វ៉ាក់សាំង​កូ​វីដ​-១៩​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ និង​កម្មករ​-​កម្មការិនី តាម​បណ្ដា​ក្រុង ស្រុក សរុប​ចំនួន ១ ១៥៣ ២៣៧ នាក់​ក្នុងនោះ​ស្រី ៦៧៥៥៧៨ នាក់​។

លោក អភិបាលខេត្ត​បាន​បន្តថា យុទ្ធនា​ការចាក់​វ៉ាក់សាំង ទាំង​១១ ក្រុង​-​ស្រុក នេះ រដ្ឋបាលខេត្ត​បាន​ត្រៀម​ក្រុមគ្រូពេទ្យ​ចំនួន ៧០០​នាក់ ស្មើនឹង ៧០​ក្រុម ហើយ​រដ្ឋបាលខេត្ត​គ្រោង​នឹង​បន្ថែម​គ្រូពេទ្យ​ចំនួន ១៨០០ នាក់​ទៀតផង​ដែរ ដើម្បី​ធ្វើ​ឲ្យ​យុទ្ធនាការ​នេះ​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពរលូន និង​អាច​ចាក់​វ៉ាក់សាំង​បាន​ឆាប់រ​ហ័​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តកណ្តាល​។

លោក​អភិបាលខេត្ត​បាន បានស្នើ​ឱ្យ អាជ្ញាធរ​ក្រុង​-​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ រៀបចំ​ទីតាំង​សម្រាប់​ធ្វើជា​កន្លែង​ចាក់​វ៉ាក់សាំង​ឱ្យបាន​សមស្រប ត្រូវធ្វើ​ប័ណ្ណ​អញ្ជើញ​ប្រជាពលរដ្ឋ​មកចាក់​វ៉ាក់សាំង​ឱ្យបាន​ទាន់ពេលវេលា​។

ជា​មួយ​គ្នា​នេះ​ដែរ អាជ្ញាធរ​ត្រូវ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុងពេល​ចាក់​វ៉ាក់សាំង​ឲ្យ​បានល្អ​ប្រសើរ ត្រូវ​រៀបចំ​កន្លែង​ស្នាក់នៅ និង​ម្ហូបអាហារ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ឲ្យ​បាន​ល្អ ជាពិសេស​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សន្តិសុខ​ជូន​ដល់​ក្រុមគ្រូពេទ្យ ក៏ដូចជា​ឧបករណ៍​សម្ភារៈ​ពេទ្យ​ផងដែរ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម