កូវីដ-១៩
សាលាក្រុងប្រកាសឱ្យពលរដ្ឋនៅខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារនិងខណ្ឌព្រែកព្នៅរួសរាន់ទៅចាក់វ៉ាក់សាំងចាប់ពីស្អែកនេះតទៅ
ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ បានប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងនៅដូនពេញ ខណ្ឌជ្រោយចង្វារនិងខណ្ឌព្រែកព្នៅ ប្រញាប់ទៅរួសរាន់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩នៅថ្ងៃស្អែកនេះតទៅនៅតាមទីតាំងចំនួន១៤កន្លែងផ្សេងៗ
គ្នា។
រហូតមកដល់ពេលនេះ មានខណ្ឌចំនួន១១ខណ្ឌ រួមមាន ខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌកំបូល, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក ខណ្ឌបឹងកេងកង ខណ្ឌសែនសុខ ខណ្ឌចំការមន ខណ្ឌ៧មករានិងខណ្ឌច្បារអំពៅ ដែលមានខណ្ឌខ្លះកំពុងដំណើរការចាក់និងខណ្ឌខ្លះទៀតបានចាក់រួចហើយ។
យោងតាម សាលារាជធានីភ្នំពេញបានឱ្យដឹងថា ខណ្ឌ៣ដែលនៅសល់រួមមាន ខណ្ឌដូនពេញ ជ្រោយចង្វារនិងខណ្ឌព្រែកព្នៅសាលារាជធានីភ្នំពេញ នឹងចាក់សម្រាប់ដូសទី១ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ខែមិថុនានិងសម្រាប់ដូសទី២ចាប់ពីថ្ងៃទី២៥ ខែមិថុនាដល់ថ្ងៃទី៨ខែកក្កដាឆ្នាំ២០២១នៅតាមទីតាំងចំនួន១៤កន្លែងផ្សេងៗ។
ក្នុងនោះនៅខណ្ឌដូនពេញ។ពលរដ្ឋនៅសង្កាត់វត្តភ្នំនិងសង្កាត់ស្រះចក ចាក់នៅសាលាឋមសិក្សាហាំងង៉ោស្រះចក។ សង្កាត់ផ្សារកណ្តាលទី២ សង្កាត់ផ្សារថ្មីទី១ និងសង្កាត់ផ្សារចាស់ចាក់នៅសាលាបឋមសិក្សានរោត្តម។ សង្កាត់ផ្សារកណ្ដាលទី១ សង្កាត់បឹងរាំងនិងសង្កាត់ជ័យជំនះចាក់នៅអនុវិទ្យាល័យចតុមុខ។

ខណ្ឌជ្រោយចង្វារ ។ ពលរដ្ឋរស់នៅសង្កាត់ចតុមុខ សង្កាត់ផ្សារថ្មីទី២ និងសង្កាត់ផ្សារថ្មីទី ៣ ត្រូវចាក់នៅវិទ្យាល័យអនុវត្ត។
ខណ្ឌជ្រោយចង្វា។ពលរដ្ឋនៅសង្កាត់ព្រែកតាសេក ចាក់នៅវត្ត សេដ្ឋាវ័ន្តវ័នហៅវត្តព្រែកតាគង់ ។ សង្កាត់បាក់ខែងចាក់នៅវត្តសុរិយាពោធិមាសហៅវត្តក្តីចាស់ ។ សង្កាត់កោះដាច់ចាក់នៅមណ្ឌលសុខភាពកោះដាច់។ សង្កាត់ជ្រោយចង្វាចាក់នៅមណ្ឌលសុខភាពជ្រោយចង្វារ សង្កាត់ព្រែកលាបចាក់នៅផ្សារ ocic។
ខណ្ឌព្រែកព្នៅ ។ ពលរដ្ឋនៅ សង្កាត់ព្រែកព្នៅចាក់នៅអនុវិទ្យាល័យព្រែកព្នៅ ។ សង្កាត់សំរោងចាក់នៅមណ្ឌលសុខភាពសំរោង។ សង្កាត់ពញាពន់ចាក់នៅមណ្ឌលសុខភាពពញ្ញាពន់ ។ សង្កាត់
ពន្សាំងចាក់នៅសាលាបឋមសិក្សាបឹងប្រិយនិងសង្កាត់គោករការចាក់នៅមណ្ឌលសុខភាពគោករកា។
បើតាមសាលារាជធានីភ្នំពេញដើម្បីជំរុញការចាក់វ៉ាក់សាំងឲ្យបានលឿននិងឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយប្រើប្រាស់កម្លាំងសរុបនិងមធ្យោបាយសរុបរបស់ជាតិសំដៅបង្កើតឲ្យមានភាពស៊ាំសហគមន៍ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
បើតាមលោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩(គ.វ.ក១៩)បានរំពឹងថានៅរាជធានីភ្នំពេញនឹងបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅខែកក្កដាខាងមុខ។
លោក ស្រី បាន មានប្រសាសន៍ថា «ខ្ញុំរំពឹងថានឹងអាចចាក់អស់គ្រប់បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើងនៅរាជធានីភ្នំពេញ សម្រាប់ដូសទី១ នៅដំណាច់ខែមិថុនានេះហើយឈានទៅបញ្ចប់ការចាក់ដូសទីពីរនៅខែកក្កដាខាងមុខនេះហើយ»៕
ដោយ ៖ សំអឿន


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព