កូវីដ-១៩
គ្រួសារសពនៅស្ទឹងមានជ័យព្រួយបារម្ភខ្លាចវិជ្ជមានកូវីដមិនបានធ្វើបុណ្យជូនសាច់ញាតិ
គ្រួសារសពបុរសម្នាក់ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងរង់ចាំលទ្ធផលពីក្រុមគ្រូពេទ្យចុះធ្វើតេស្តពិនិត្យសំណាក។
ជាក់ស្តែងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ខែមិថុនានេះក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចុះទៅយកសំណាកសពបុរសម្នាក់ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យខណះដែលក្រុមគ្រួសារកំពុងរងចាំមើលលទ្ធផលពីគ្រូពេទ្យពិនិត្យសំណាកថាអាចធ្វើបុណ្យបានឬមិនបានអាស្រ័យដោយគ្រូពេទ្យចេញលទ្ធផលសិន។

លោក សេង វ៉ាន់ថា ចៅសង្កាត់រងទី១ សង្កាត់ស្ទឹងមានជ័យបានឱ្យកម្ពុជាថ្មីដឹងថា រាល់សាកសពទាំងអស់មុនពេលអនុញ្ញាតឱ្យធ្វើបុណ្យតាមប្រពៃណីគឺតម្រូវឱ្យគ្រូពេទ្យមកពិនិត្យសំណាកជាមុន ហើយប្រសិនបើសពរកឃើញវិជ្ជមាន គឺមិនអនុញ្ញាតឱ្យធ្វើបុណ្យឡើយ ព្រោះខ្លាចឆ្លងទៅដល់ក្រុមគ្រួសារព្រមទាំងញាតិមិត្តជិតឆ្ងាយដែលមកចូលរួមក្នុងពិធីបុណ្យសព។

លោក សេង វ៉ាន់ថា បានបញ្ជាក់ទៀតថា កន្លងមកគឺមានសពមួយចំនួនពេលគ្រូពេទ្យពិនិត្យសំណាកឃើញមានវិជ្ជមានកូវីដ១៩គឺគ្រូពេទ្យមិនអនុញ្ញាតឱ្យធ្វើបុណ្យឡើយដោយគ្រូពេទ្យចុះមកវិចខ្ចប់យកទៅបូជាតាមលក្ខណៈបច្ចេកទេសសុខាភិបាល។
ដូច្នេះគ្រួសារសពភាគច្រើនលើសលុបលោកមានការព្រួយបារម្មណ៍ពេលដែលមានសមាជិកក្នុងគ្រួសារទទួលមរណភាពគឺពួកគាត់ភ័យខ្លាចសពមានវិជ្ជមានកូវីដ១៩នោះគឺគ្រួសារខកខានធ្វើបុណ្យដើម្បីជូនដំណើរជាលើកចុងក្រោយនោះ៕ អត្ថបទ៖នរា

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត