កូវីដ-១៩
អាជ្ញាធររាជធានី រៀបចំផែនការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ នៅតាមរោងចក្រ ដើម្បីធានាសុខុមាលភាព
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានរៀបចំផែនការ ស្តីពី វិធានការគ្រប់គ្រងការរីករាលដាលជំងឺកូទីដ ១៩ តាមបណ្តារោងចក្រ-សហគ្រាស នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីធានាឲ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ -និយោជិត ព្រមទាំងនិរន្តរភាពផលិតកម្មរបស់រោងចក្រ-សហគ្រាស ក្នុង រាជធានីភ្នំពេញ។
ដើម្បីឲ្យផែនការ ស្តីពី វិធានការគ្រប់គ្រងការរីករាលដាលជំងឺកូទីដ ១៩ តាមបណ្តារោងចក្រ-សហគ្រាស នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញនេះ ទទួលបានសុក្រិតភាពក្នុងការអនុវត្ត ល្អប្រសើរ និងដើម្បីឲ្យគម្រោងផែនការនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ នារសៀលថ្ងៃទី១០ មិថុនានេះ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំតាមរយៈ video conference មួយ ជាមួយតំណាងក្រសួងសុខាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងក្រសួង សេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា ការរៀបចំផែនការនេះ គឺក្នុងគោលបំណងធានាឲ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ -និយោជិត ព្រមទាំងនិរន្តរភាពផលិតកម្មរបស់រោងចក្រ-សហគ្រាស ក្នុង រាជធានីភ្នំពេញ តាមរយៈការកំណត់នូវវិធានការចាំបាច់ ដោយបែងចែកជា ៣ ដំណាក់កាល គឺ (១) វិធានការ ចំពោះមុខ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរោងចក្រ-សហគ្រាស (២) វិធានការ រយៈ ពេលមធ្យម ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងរោងចក្រ-សហគ្រាស និង (៣) វិធានការរយៈពេលវែង ដើម្បីគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរោងចក្រ-សហគ្រាស។

លោកបន្តថា ការបង្កើតឲ្យមានកិច្ចប្រជុំជាមួយក្រសួងសុខាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនេះឡើង គឺដើម្បីឲ្យផែនការនេះ ទទួលបានសុក្រិតភាពក្នុងការអនុវត្ត ល្អប្រសើរ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ យកទៅអនុវត្តចំគោលដៅ នោះគឺ ទី១ វិធានការ ចំពោះមុខ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរោងចក្រ-សហគ្រាស ទី២ វិធានការ រយៈពេលមធ្យម ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងរោងចក្រ-សហគ្រាស និង ទី៣វិធានការរយៈពេលវែង។
ក្នុងផែនការនេះក៏បានរំលេចផងដែរថា រាជធានីភ្នំពេញ ជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ជាមជ្ឈមណ្ឌលប្រមូលផ្តុំលើគ្រប់វិស័យ រួមមាន វិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌ វប្បធម៌ ទេសចរណ៍ និងការទូត ក្នុងនោះ អាស្រ័យដោយកត្ត ភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ កម្លាំងពលកម្ម និងសេវារដ្ឋបាលសាធារណៈ រោងចក្រ-សហត្រាសប្រមាណ ៦០% បានបោះទីតាំងក្នុងមូលដា្ឋនរាជធានីភ្នំពេញ។ ទោះបីស្ថិតក្នុងស្ថានភាពនការរីករាលដាលជំងឺកូវីដ-១៩ ប៉ុន្តែ សកម្មភាពអាជីវកម្ម-ផលិតកម្មរបស់ រោងចក្រ-សហគ្រាសស្ទើរតែទាំងអស់ នៅតែដំណើរការ ជាប្រក្រតី និងមានរោងចក្រ -សហគ្រាសតិចតួចប៉ុណ្ណោះ ដែលបានផ្អាកដំណើរការ។

តត្រឹមត្រីមាសទី១ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ, រោងចក្រវិនិយោគមានចំនួន ៧៤៦ មូលដ្ឋាន និងឧស្សាហកម្មខ្នាតតូច-សិប្បកម្មមានចំនួន ៤.៩៨៥ មូលដ្ឋាន បានបង្កើតការងារដោយផ្ទាល់ ចំនួន ៤៧៦.៣៥៩ នាក់ និងដោយប្រយោលជាច្រើនសែននាក់ផ្សេងទៀត ហើយអនុគណៈកម្មាធិការវិនិយោគ រាជធានីភ្នំពេញ បានចុះបញ្ជីស្ថាពរជូនរោងចក្រវិនិយោគចំនួន ៣៤ មូលដ្ឋាន បន្ថែមទៀត។

យ៉ាងណាមិញ ផ្អែកតាមបទពិសោធន៍នៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងមូលដ្ឋានរោងចក្រ មួយនៅរាជធានីភ្នំពេញ ដែលមានការឆ្លងបន្តរាយប៉ាយ ទៅក្នុងរោងចក្រ-សហគ្រាសមួយចំនួនទៀត គឺបណ្តាលមកពីមូលហេតុចម្បងៗ រួមមាន (១) ការស្នាក់នៅរបស់ បុគ្គលិក និងកម្មករ-និយោជិតច្រើនរោងចក្រ-សហគ្រាស ប្រមូលផ្តុំក្នុងផ្ទះជួល ឬ អាគារជួលរួមគា្ន (២) ការធ្វើ ដំណើរដោយមធ្យោបាយរួមរបស់បុគ្គលិក និងកម្មករ និយោជិតដែលមិនមែនបម្រើការងារក្នុងរោងចក-សហគ្រាស តែមួយ (៣) ការទិញម្ហូបអាហារ ពីកន្លែងលក់ដូរមិនរៀបរយ និង (៤) ការមិនអនុវត្ត ឬ អនុវត្តមិនបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាដើម។ ឈរលើមូលដ្ឋានដូចបានបញ្ជាក់ជូនខាងលើនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីភាពចាំបាច់ និង សារៈសំខាន់ដែលត្រូវយកចិត្តទុកដាក់ចំពោះវិស័យនេះ ជាពិសេសស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីបន្តអនុវត្តប្រកបដោយថាមភាពនូវគោលនយោបាយ “ចំណង២ និងចុងខ្សែ៤ របស់ សម្តេចអគ្គ បហារសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បុគ្គលិក និងកម្មករ និយោជិតទាំងអស់ក្នុងរាជធានីភ្នំពេញ។សម្រាប់ការដាក់ចេញនូវផែនការ ស្តីពីវិធានការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមបណ្តាល រោងចក្រ-សហគ្រាស នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានគោលបំណងធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ -និយោជិត ព្រមទាំងនិរន្តរភាពផលិតកម្មរបស់រោងចក្រ-សហគ្រាស ក្នុង រាជធានីភ្នំពេញ ៕
ដោយ ៖ ស្រីរ័ត្ន




-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍