កូវីដ-១៩
តេស្ដលើកទី២ រកឃើញមន្ត្រីខណ្ឌមានជ័យ៩នាក់ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ១១នាក់
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែមិថុនានេះ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីមន្ត្រីរាជការសាលាខណ្ឌមានជ័យជាលើកទី២ បានរកឃើញមានអ្នកវីជ្ជមានចំនួន១១នាក់។ ក្នុងនោះមានលោកចៅសង្កាត់ចាក់អង្រែក្រោម ស្មៀនសង្កាត់និងជំនួយការសង្កាត់ទៀតផង។

យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា ការធ្វើតេស្តរកអ្នកជំងឺកូវីដ-១៩ ទៅលើមន្ត្រីរាជការសាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ លើកទី២បើគិតពីម្សិលមិញថ្ងៃទី៩ខែមិថុនា រកឃើញថ្មីចំនួន១១នាក់។
ទី១ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម ទី២ លោក សេង ឈុនហេង ស្មៀនសង្កាត់ចាក់អង្រែក្រោម ទី៣ លោកសេង ម៉េង ជរ ជំនួយការស្មៀនសង្កាត់ចាក់អង្រែក្រោម ទី៤ លោក ជឺម សុរិទ្ធ ជំនួយការផ្នែកអត្រានុកូលដ្ឋានសង្កាត់ចាក់អង្រែក្រោម ទី៥ឈ្មោះ ស៊ាង ឧស្សាហ៍ ជំនួយការសង្កាត់ចាក់អង្រែក្រោម ទី៦ ឈ្មោះ សុខ គីមហ៊ាន់ មន្ត្រីការិយាល័យនីតិកម្ម ទី៧ ឈ្មោះ ផេង ឡាង សមាជិកក្រុមប្រឹក្សាខណ្ឌ ទី៨ ឈ្មោះ ហម ចន្នី មន្ត្រីភូមិបាលខណ្ឌ ទី៩ ឈ្មោះឈួន សុធារិទ្ធ មុខរបរលក់ម៉ូតូ ទី១០ ឈ្មោះគុជ ផល្លា មុខរបរលក់ម៉ូតូ ទី១១ កូនស្រី លោក បែន ថានិត អនុប្រធានការិយាល័យសេដ្ឋកិច្ចអាយុទើប២ខួប។

ចំពោះអ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាម។
លោកចៅសង្កាត់ចាក់អង្រែក្រោមរួមទាំងស្មៀន និងជំនួយការស្ទើទាំងអស់ដែលកំពុងបំរើការផ្នែករដ្ឋបាលជូនប្រជាពលរដ្ឋបានឆ្លងជំងឺកូវី-១៩ ដូច្នេះសាលាសង្កាត់អាចត្រូវផ្អាកការងារមួយរយៈពេលខ្លីដោយរងចាំមានអ្នកមកជំនួសជាបណ្តោះអាសន្ន៕
អត្ថបទ៖ នរា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ