កូវីដ-១៩
កូនបង្កើត និងកូនប្រសាបុរសវ័យចំណាស់ដែលស្លាប់ ឆ្លងកូវីដ១៩ មានចៅប្រុសម្នាក់ផង
កូនស្រី និងកូនប្រសា ព្រមទាំងចៅប្រុសរបស់បុរសវ័យចំណាស់ដែលស្លាប់នៅខេត្តកោះកុង បានឆ្លងជំងឺកូវីដ១៩ពីឪពុក។
បុរសវ័យ ៦៤ឆ្នាំ មានជំងឺកូវីដ១៩ ហើយបានស្លាប់ នៅលើរថយន្តពេលសាច់ញាតិកំពុងដឹកទៅកាន់មន្ទីរពេទ្យនៅវេលាម៉ោង ៧៖៣០ នាទីព្រឹកថ្ងៃទី ១០ ខែមិថុនា ដោយសារជំងឺកូវីដ១៩។

សពបុរសចំណាស់ឆ្លងកូវីដឈ្មោះ ចាន់ លី ត្រូវបានយកទៅបូជានៅវត្តព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
អ្នកជាប់ពាក់ព័ន្ធផ្ទាល់ជាមួយសព មានកូនស្រី កូនប្រសា និងសាច់ញាតិ ចំនួន ៥ នាក់ និងតៃកុងឡានម្នាក់ទៀត សរុប ៦នាក់។
ក្រោយពេលពិនិត្យធ្វើតេស្តរហ័ស រួចម្ចាស់រថយន្ត និងអ្នករួមដំណើរចំនួន ៤ នាក់ អវិជ្ជមាន ហើយត្រូវបានណែនាំឱ្យបន្តធ្វើចត្តាឡីស័កតាមផ្ទះ ១៤ ថ្ងៃ ចំណែកកូនស្រីសពដែលបានបូជារួចហើយ និងកូនប្រសា ព្រមទាំងចៅប្រុស ដែលរកឃើញវិជ្ជមាន ត្រូវបានគ្រូពេទ្យនាំយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង៕



-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?