Connect with us

កូវីដ-១៩

Breaking News៖ លោកចៅសង្កាត់ចាក់អង្រែក្រោម និងមន្ត្រី៤នាក់ទៀត ឆ្លងកូវីដ១៩

បានផុស

នៅ

ភ្នំពេញ៖ ការរាលដាលនូវជំងឺកូវីដ១៩ បាន​ប៉ះពាល់ទៅលើអាជ្ញាធរចុះទៅជួបផ្ទាល់ជាមួយប្រជាពលរដ្ឋបែរ​ជាឆ្លងជំងឺ​កូវីដ​១៩តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅសាលាសង្កាត់ចាក់អង្រែក្រោម គឺលោកចៅសង្កាត់រួមទាំងស្មៀនព្រមទាំងមន្ត្រី៣នាក់ទៀត បានឆ្លងជំងឺ​កូវីដ​​១៩ ខណៈ​ដែលគ្រូពេទ្យបានមកយកសំណាកកាលពីរសៀលថ្ងៃទី១០ខែមិថុនា នៅសាលាខណ្ឌមានជ័យ។

តាមការបញ្ជាក់របស់លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានឲ្យកម្ពុជាថ្មីដឹងថា ក្នុងដំណាក់កាលនៃការឆ្លងជំងឺកូវីដ១៩នេះ គឺរូបលោកនិងសហការីទាំងអស់បានចុះទៅដល់ទីតាំង ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ដោយរូបលោកនិងសហការី បានប្រកាន់ខ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាលជាប្រចាំ។ តែទីបំផុតបែរ​ជាជួបជំងឺដ៏សាហាវនេះ​ទៅ​វិញ​។

អត្តសញ្ញាណអ្នកមានវិជ្ជមានកូវីដ១៩ទាំង៥នាក់នៅ​សង្កាត់​ចាក់អង្រែក្រោម រួមមាន៖

ទី១ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម
ទី២ លោក សេងឈុនហេង ស្មៀនសង្កាត់
ទី៣ ឈ្មោះ សេង ម៉ងជរ ជំនួយការស្មៀន
ទី៤ ឈ្មោះ ជឹម សុរិទ្ធ ជំនួយការផ្នែកអត្ត្រានូកូលដ្ឋាននិងទី៥ឈ្មោះ ស៊ាង ឧស្សាហ៍ ជំនួយការសង្កាត់៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម