កូវីដ-១៩
ត្រឹម៤ថ្ងៃ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ ដល់ទៅ៤៥នាក់
ត្រឹមតែរយៈពេល៤ថ្ងៃប៉ុណ្ណោះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩រហូតដល់ទៅ៤៥នាក់ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៣១១នាក់។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ចាប់ពីថ្ងៃទី៨ រហូតមកដល់ថ្ងៃទី១១ខែមិថុនា នេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៤៥នាក់ ក្នុងនោះថ្ងៃទី៨ ខែមិថុនា មានចំនួន១២នាក់ ថ្ងៃទី៩ ខែមិថុនា មានចំនួន១១នាក់ ថ្ងៃទី១០ មាន១១នាក់ និងថ្ងៃទី១១ខែមិថុនា នេះចំនួន១១នាក់ផងដែរ។

បើតាមលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលធ្លាប់បានលើកឡើងថា អ្នកជំងឺដែលស្លាប់ដោយសារជំងឺកូវីដ-១៩នៅកម្ពុជា ភាគច្រើនមានវ័យចំណាស់ និងជាអ្នកជំងឺដែលមានជំងឺប្រចាំកាយរ៉ាំរ៉ៃដូចជា ជំងឺ បេះដូង លើសឈាម រលាកសួត ជំងឺមហារីក និងជំងឺទឹកនោមផ្អែមជាដើម។

គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៣៧៣២១នាក់ អ្នកជាសះស្បើយចំនួន៣០៦១៧នាក់ អ្នកកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមានចំនួន៦៧០៤នាក់ និងអ្នកស្លាប់ចំនួន៣១១នាក់ សុទ្ធតែនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឆ្នាំ២០២១។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ជាលើកដំបូងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ទៅលើបុរសជនជាតិចិននៅខេត្តព្រះសីហនុ៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង