Connect with us

កូវីដ-១៩

ទើបខែមិថុនាប៉ុណ្ណោះ តែចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជាសកល កើនលើសឆ្នាំ២០២០ បាត់ទៅហើយ

បានផុស

នៅ

កាសែត The Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រថា ត្រឹមពាក់កណ្តាលឆ្នាំ២០២១ប៉ុណ្ណោះ ប៉ុន្តែចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជាសកល បានកើនលើសចំនួនស្លាប់ក្នុងឆ្នាំ២០២០ បាត់ទៅហើយ ថ្វីបើមានយុទ្ធនាការចាក់វ៉ាក់សាំង នៅតាមបណ្តាប្រទេសអ្នកមានក៏ដោយ។

កាសែតនេះ បានដកស្រង់ទិន្នន័យពីសកលវិទ្យាល័យ Johns Hopkins University ដែលបានបង្ហាញថា “ក្នុងរយៈពេលតិចជាង៦ខែប៉ុណ្ណោះសម្រាប់ពិភពលោក ចំនួនអ្នកស្លាប់ដោយសារកូវីដកើនជាង ១.៨៨ លាននាក់នៅឆ្នាំនេះ”។

ចំនួននេះបង្ហាញថា ជំងឺរាតត្បាតបានរាលដាលដល់ផ្នែកផ្សេងៗនៃពិភពលោកមិនស្មើភាពគ្នា ដោយប្រទេសក្រីក្រកាន់តែរងផលប៉ះពាល់ និងរងគ្រោះ មុនពេលពួកគេទទួលបានវ៉ាក់សាំងដែលបានផ្តល់ផលប្រយោជន៍ដល់ប្រទេសអភិវឌ្ឍន៍។

ខណៈពេលដែលបណ្តាប្រទេសលោកខាងលិច ដូចជាសហរដ្ឋអាមេរិក កាណាដានិងចក្រភពអង់គ្លេស មានចំនួនអ្នកស្លាប់ទាបនិងការថយចុះនៃអត្រាស្លាប់ដោយសារតែការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនោះ ជំងឺរាតត្បាតនេះកំពុងបង្កើនការវាយលុកកាន់តែខ្លាំង នៅផ្នែកខ្លះនៃទ្វីបអាស៊ីនិងអាមេរិកឡាទីន ដែលជំរុញឲ្យមានការស្លាប់ជាសកលកាន់តែខ្ពស់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Xinhua

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម២ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម៤ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា៤ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម