Connect with us

កូវីដ-១៩

អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រកាស​ព័ត៌មាន​ករណី​ស្លាប់​បុរស​ជនជាតិ​ខ្មែរ​អាយុ៦៣​ឆ្នាំ ដោយសារ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ឧ​ត្ត​រ​មានជ័យ មេត្តា​ជ្រាបថា យោង​តាម​របាយការណ៍​ពី​មន្ទីរពេទ្យបង្អែក​ខេត្ត​បាន​ឲ្យ​ដឹងថា បុរស​ជនជាតិខ្មែរ អាយុ ៦៣​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​គោក​ឈូក សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ ជំងឺ​កូ​វីដ​-១៩ ។​

​នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ១១:១៥​នាទី​ព្រឹក បុរស​ខាងលើនេះ ត្រូវបាន​បញ្ជូនមក​ស​ង្គ្រោះ បន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ក្នុងស្ថានភាព​សន្លប់​ស្តូក​ស្តើង​បាត់ស្មារតី ហើយ​ក្រុមគ្រូពេទ្យ​បាន​ខិតខំ​ជួយសង្គ្រោះ​បន្ទាន់ តាម​បច្ចេកទេស ប៉ុន្តែ​មិន​ទទួលបាន​ជោគជ័យ អ្នកជំងឺ​បាន​ស្លាប់​នៅវេលា​ម៉ោង ១៣:០០​នាទី​រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល​។ ក្រោយពេល​ស្លាប់ ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​ធ្វើតេស្ត (Rapid Test) ទទួលបាន​លទ្ធផល​ប​ញ្ជា​ក់ វិជ្ជមាន​កូ​វីដ​-១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ​ ៖ បុរស​វ័យ ៦៣​ឆ្នាំ​ខាងលើ គឺ​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វីដ​-១៩ វៃ​លុក​លឿន ធ្វើ​ឲ្យ​រលាក​សួត​ទាំងសងខាង​ធ្ងន់ធ្ងរ ខ្សោយ​សួត​ខ្លាំងពេក​។​

​ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព រដ្ឋបាល​ខេត្ត​ឧត្ដរមានជ័យ សូម​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ចងចាំ និង​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្លួន​ជានិច្ច​នូវ​វិធានការ​ការពារ​ខ្លួន​សាមញ្ញៗ និង​ត្រូវ​បន្ដ​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្ត​ឱ្យខាងតែបាន​នូវ​វិធានការ «​បី​កុំ និង បី​ការពារ​»៕

ដោយ​ ៖​ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ឯកឧត្តមបណ្ឌិត ហុឺ វីរៈ
ព័ត៌មានជាតិ២៣ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”

Sokha Hotels

ព័ត៌មានពេញនិយម