កូវីដ-១៩
មកដឹងចំនួនជនជាប់ឃុំ និងពន្ធនាគារដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២រួច
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី១៤ ខែមិថុនានេះថា គិតត្រឹមថ្ងៃនេះ មានជនជាប់ឃុំជាង១១,០០០នាក់ហើយបានទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃរូបនេះបានឱ្យដឹងបន្ថែមថា ក្រុមទណ្ឌិតដែលទទួលបានចាក់វ៉ាក់សាំងរួចមានដូចជានៅ មណ្ឌលអប់រំកែប្រែទី១ “ម១” មណ្ឌលអប់រំកែប្រែទី២ “ម២” ពន្ធនាគារភ្នំពេញ “PJ” និងពន្ធនាគារខេត្តព្រះសីហនុ។
លោក នុត សវនា បានបញ្ជាក់ថា ក្រសួងនឹងត្រៀមចាក់វ៉ាក់សាំងកូវីដ១៩ ទៅកាន់ពន្ធនាគារនៅតាមបណ្ដាខេត្តមួយចំនួនទៀតផងដែរ។ លោក ថ្លែងបន្តថា នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខភាពពលរដ្ឋទាំងអស់ មិនថាអ្នកនៅក្នុងសហគមន៍ ឬក៏នៅក្នុងពន្ធនាគារ។
គួរបញ្ជាក់ថា មន្ត្រីពន្ធនាគារបានចាក់វ៉ាក់សាំងដូសទី២បានជិតគ្រប់គ្នាហើយ គឺលើកលែងតែអ្នកមានបញ្ហាសុខភាពដែលមិនអាចទទួលចាក់វ៉ាក់សាំងបាន៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២២ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ