កូវីដ-១៩
អគ្គនាយកដ្ឋានពន្ធនាគារ ត្រៀមចាក់វ៉ាក់សាំង Astrazeneca ដល់ជនជាប់ឃុំ ជាង ៦,៧០០នាក់ទៀតក្នុងខែនេះ
អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនជនជាប់ឃុំ ជាង ៦,៧០០ នាក់ទៀត ក្នុងអំឡុងខែមិថុនានេះ។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ថ្លែងប្រាប់ “កម្ពុជាថ្មី” ថា ក្រសួងត្រៀមចាក់វ៉ាក់សាំងប្រភេទ Covishield (AstraZeneca) ជូនអ្នកកំពុងជាប់ឃុំ ជាង ៦៧០០នាក់ទៀត ក្នុងអំឡុងខែមិថុនានេះ សម្រាប់ចាក់ពន្ធនាគារដែលកំពុងមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩។
លោក នុត សវនា មានប្រសាសន៍ថា ក្នុងនោះក្រសួងត្រៀមចាក់ជូនជនជាប់ឃុំបន្ថែមទៀតនៅពន្ធនាគារខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ស្វាយរៀង បន្ទាយមានជ័យ និងកំពត។
គិតត្រឹមដើមសប្ដាហ៍នេះ មានជនជាប់ឃុំជាង១១,០០០នាក់ហើយបានទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២។ ក្រុមទណ្ឌិតដែលទទួលបានចាក់វ៉ាក់សាំងរួចមានដូចជានៅ មណ្ឌលអប់រំកែប្រែទី១ “ម១” មណ្ឌលអប់រំកែប្រែទី២ “ម២” ពន្ធនាគារភ្នំពេញ “PJ” និងពន្ធនាគារខេត្តព្រះសីហនុ។
គួររំលឹកថា ដើមខែមិថុនានេះ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ទទួលវ៉ាក់សាំង ៦,០០០ដូស ពីក្រសួងសុខាភិបាល ដោយគ្រោងនឹងដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ទៅដល់អ្នកជាប់ឃុំនៅក្នុងពន្ធនាគារដែលប្រឈមការឆ្លងកូវីដ-១៩ខ្ពស់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២៣ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ