កូវីដ-១៩
អាជ្ញាធរខេត្តឧត្ដរមានជ័យ ផ្អាកបណ្ដោះអាសន្ននូវអាជីវកម្ម៥កន្លែង នៅឃុំអន្លង់វែង
ឧត្តរមានជ័យ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្ត បានសម្រេចផ្អាកជាបណ្តោះអាសន្នអាជីវកម្មចំនួន៥កន្លែងដែលជាប់ពាក់ព័ន្ធអ្នកវិជ្ជមានកូវិដ-១៩។ ទីតាំងទាំង៥នោះ មានដូចខាងក្រោម៖
១. បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅមនុស្សចាស់ និងកុមារ វេជ្ជបណ្ឌិត អ៊ុ សួយ
២. បន្ទប់ពិគ្រោះ និងព្យាបាល វេជ្ជបណ្ឌិត សុង អ៊ូឡាយ
៣. មន្ទីរសម្រាកព្យាបាល មាន សុខ
៤. បន្ទប់ពិគ្រោះ និងព្យាបាល វេជ្ជបណ្ឌិត ហេង គឹមយី
៥. ហាងអ្នកលក់កាហ្វេឈ្មោះ នូ ភារ៉ុម ភេទប្រុស អាយុ ៤៨ឆ្នាំ ដែលស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងអំឡ្ងពេលនៃការផ្អាកជាបណ្តោះអាសន្នទីតាំងអាជីវកម្មខាងលើនេះ រដ្ឋបាលស្រ្កអន្លង់វែងបានហ៊ុមព័ទ្ធទីតាំងចំនួន៥កន្លែងនេះ ផ្អាកការចេញចូលទីតាំងទាំងនេះ និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័កនិងយកវត្ថុសំណាក ណែនាំម្ចាស់ទីតាំង និងអ្នកពាក់ព័ន្ធត្រូវគោរពអនុវត្តមុឺងម៉ាត់នូវតាមវិធានការដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តឧត្តរមានជ័យដែលមានជាធរមាន៕
អត្ថបទ៖ ចាន់ ធី








-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ