កូវីដ-១៩
ក្មេងចាស់ប្រុសស្រី ៥ នាក់ទៀត វិជ្ជមានកូវីដ១៩ ពាក់ព័ន្ធពិធីភ្ជាប់ពាក្យគូដណ្ដឹងភូមិធម្មជាតិ
រដ្ឋបាលខេត្តព្រះវិហារបានប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ១៩នៅលើមនុស្សប្រុសស្រី ៥ នាក់បន្ថែមទៀត មានទាំងកុមារ និងមនុស្សចាស់ អំឡុងពេលពួកគេកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ស្រុកជាំក្សាន្ត។
អាជ្ញាធរខេត្តព្រះវិហារ បានស្រាវជ្រាវតាមដានរកឃើញ អ្នកប៉ះពាល់ផ្ទាល់ និងករណីផ្ទុះកូវីដ១៩ ដែលជាប់ពាក់ព័ន្ធក្នុងពិធីភ្ជាប់ពាក្យគូដណ្ដឹងនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្តជាង ៧០ នាក់ និងអ្នកពាក់ព័ន្ធប្រយោលជាង ១៥០ នាក់។

អ្នកទាំង ៥ នាក់គឺជាអ្នកជាប់ពាក់ព័ន្ធក្នុងកម្មវិធីភ្ជាប់ពាក្យគូដណ្ដឹងកាលពីថ្ងៃទី ២៧ ខែឧសភា នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អ្នកទាំង៥ ត្រូវបានអាជ្ញាធររកឃើញថាមានជាប់ព័ន្ធជាមួយមនុស្សក្នុងពិធីភ្ជាប់ពាក្យ ហើយត្រូវបាននាំមកធ្វើចត្តាឡីស័ក នៅថ្ងៃទី ០៦ ខែមិថុនា រហូតដល់ថ្ងៃទី ១៥ ខែមិថុនានេះ ទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩។

គិតដល់ថ្ងៃទី១៥ ខែមិថុនានេះ ខេត្តព្រះវិហារបានរកឃើញអ្នកវិជ្ជមានជំងឺកូវិដ១៩ ចំនួន ៣៣ នាក់ ស្រីចំនួន ១៣ នាក់ និងកុមារីចំនួន ៦ នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៨ នាក់ ខណៈអ្នកជំងឺ ២៥ នាក់កំពុងសម្រាកព្យាបាល៕



-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព