កូវីដ-១៩
សពព្រឹទ្ធាចារ្យ ឯម ធាយ ត្រូវបានបូជាភ្លាមៗនៅរសៀលនេះ ក្រោយតេស្តវិជ្ជមានកូវីដ-១៩ ២ដង
សាលាសង្កាត់ព្រែកប្រា បានបង្ហោះដំណឹងនៅលើ ទំព័រហ្វេសប៊ុករបស់ខ្លួននៅរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះថា វេលាម៉ោង ៩:០០នាទីព្រឹក ក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ សហការជាមួយអាជ្ញាធរសង្កាត់ ភូមិ បានចុះមកយកសំណាក សព លោកយាយ ឈ្មោះ ឯម ធាយ ភេទស្រី អាយុ៨៦ឆ្នាំ ពិនិត្យឃើញថា វិជ្ជមានកូវីត-១៩។
រដ្ឋបាលសង្កាត់ព្រែកប្រា បញ្ជាក់ទៀតថា ដោយសារកូនចៅមិនអស់ចិត្ត រដ្ឋបាលបានទាក់ទងទៅក្រុមគ្រូពេទ្យ ធីតា មកយកសំណាក ជូនលោកយាយម្តងទៀត។ នៅវេលាម៉ោង ១១:០០ នាទី ហើយលទ្ធផល នៅតែវិជ្ជមានកូវីដ-១៩ ដដែល។
លោកយាយ ស្ថិតនៅផ្ទះលេខ៤៦ ផ្លូវបេតុង ភូមិព្រះពន្លា សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ។
ជាមួយគ្នានេះ តាមការបង្ហោះពី ហ្វេសប៊ុក ឈ្មោះ ស្រេង វ៉េងហុង បានសរសេរថា សពលោកយាយវរព្រឹទ្ធសិល្បការិនី ទេវនាដនិម្មិត ឯម ធាយ តេស្ដវិជ្ជមានកូវីដ-១៩ តេស្ដចំនួន២ដង គឺលទ្ធផលវិជ្ជមានទាំង២ដង សពលោកយាយបានបូជានាវេលាម៉ោង១រសៀលថ្ងៃនេះហើយ។
គួរបញ្ជាក់ថា ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពហើយក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ នៅវេលាម៉ោង ១២:២០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។
ព្រឹទ្ធាចារ្យ ឯម ធាយ ជានាដការបាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ និងជាសិស្សរបាំព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រយានី ស៊ីសុវត្ថិកុសុមៈនារីរត្ន សេរីវឌ្ឍនា។ ព្រឹទ្ធាចារ្យ ឯម ធាយ អាចរាំរបាំតួនាង តួនាយរោង ក្បាច់ប្លែង តួស្វា តួយក្ខ ច្រៀង និងដឹកនាំបង្ហាត់ក្នុងរឿង។ ព្រឹទ្ធាចារ្យ ឯម ធាយ បានបង្រៀនសិស្សរបាំបុរាណក្នុងព្រះបរមរាជវាំង តាំងពីអាយុ១៩ឆ្នាំ និងបង្ហាត់ក្នុងនាយកដ្ឋានសិល្បៈ រហូតដល់ចូលនិវត្តន៍៕
អត្ថបទ៖ ច័ន្ទ វីរៈ
ព័ត៌មានពាក់ព័ន្ធ៖ ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពហើយ តើព្រឹទ្ធាចារ្យមានសមត្ថភាពអ្វីខ្លះ?
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ