កូវីដ-១៩
យកសំណាកអ្នកពាក់ព័ន្ធសពលោកតាអាយុ ៨៥ ឆ្នាំ ១៧នាក់ មានទាំងតាអាចារ្យ និងដូនជី
ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចុះមកយកសំណាកអ្នកដែលពាក់ពន្ធ័និងសពលោកតាអាយុ ៨៥ឆ្នាំ ចំនួន ១៧ នាក់ មានទាំងលោកតាអាចារ្យ និងដូនជី ដែលមករៀបចំកម្មវិធីបុណ្យសព ដោយពុំបានដឹងថាសពលោកតាមានវិជ្ជមានកូវីដ១៩។

លោក សេង វ៉ាន់ថា ចៅសង្កាត់រងទី២ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៥ ខែមិថុនានេះថា ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចុះមកយកសំណាកអ្នកដែលពាក់ពន្ធ័ក្នុងពិធីបុណ្យសពលោកតា ចាន់ នៅ អាយុ៨៥ឆ្នាំដែលបានធ្វើមរណកាល នៅថ្ងៃទី ១៣ ខែមិថុនាស្ថិតនៅចំណុចក្រុមទី៥ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញដោយសារវិជ្ជមានជំងឺកូវីដ១៩។

លោកចៅរងទី១បានបញ្ជាក់ថាអ្នកដែលពាក់ពន្ធ័ហើយត្រូវបានក្រុមគ្រូពេទ្យចុះមកសំណាកនេះគឺក្រុមគ្រួសារសពចំនួន១៣នាក់និងលោកតាអាចារ្យនិងដូនជីដែលត្រូវបានគ្រួសារសពអញ្ជើញមករៀបចំពិធីបុណ្យសពចំនួន៤នាក់ផងដែរ។ចំពោះការធ្វើតេស្តយកសំណាកនេះគឺប្រើរយៈពេល៣ថ្ងៃទើបដឹងលទ្ធផល។
មូលហេតុដែលមានការពាក់ពន្ធ័ទៅដល់លោកតាអាចារ្យនិងដូនជី៤រូបនេះគឺនៅពេលដែលលោកតាផុតដង្ហើមទៅនោះក្រុមគ្រួសារបានអញ្ជើញលោកតាអាចារ្យនិងដូនជីចំនួន៤នាក់មករៀបចំធ្វើពិធីបុណ្យសពមុនពេលដែលគ្រូពេទ្យចុះយកសំណាកសពមកពិនិត្យ។

លុះដល់ពេលលទ្ធផលចេញមកថាសពមានវិជ្ជមានកូវីដ១៩ ទើបគ្រូពេទ្យនឹងអាជ្ញាធរបានសម្រេចឱ្យផ្អាកពិធីបុណ្យសពហើយក៏យករថយន្តមកដឹកសពយកទៅបូជាតាមបច្ចេកទេសរបស់គ្រូពេទ្យនៅវត្តឬស្សីសាញ់ទាំងយប់កណ្តាលអធ្រាត្រធ្វើឱ្យកូនចៅស្រែកទ្រហ៊ោយំព្រោះពុំបានជូនដំណើរសពជាលើកចុងក្រោយ៕ អត្ថបទ៖ នរា

-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង