Connect with us

កូវីដ-១៩

មេបញ្ជាការអាវុធហត្ថរាជធានីប្រជុំក្រើនរំលឹក បង្ការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩

បានផុស

នៅ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តបើកកិច្ចប្រជុំតាមប្រព័ន្ធ Online (Google Meet) ដោយមានការចូលរួមពី មេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចលេខ១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំកាលពីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១  លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តោតជាសំខាន់លើការផ្សព្វផ្សាយនូវវិធានការ នៃការរស់នៅ និងអនុវត្តការងារតាមបែបគន្លងថ្មី ក្នុងសម័យ កូវីដ-១៩ ដល់នាយទាហាន តាមបណ្តាអង្គភាព ដែលចូលរួមប្រជុំទាំងអស់ឱ្យចេះសម្របខ្លួនទៅតាមកាលៈទេសៈជាក់ស្តែង។ 

ជាមួយគ្នានេះមេអាវុធហត្ថរាជធានីភ្នំពេញ ក៏បានក្រើនរំលឹកដល់សមាជិកទាំងអស់ឱ្យបន្តចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្ត​ឱ្យបានម៉ឹងម៉ាត់នូវវិធានការ “៣ការពារ និង៣កុំ” របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងព្រមទាំងបានធ្វើការផ្សព្វផ្សាយនូវខ្លឹមសារការងារដែលត្រូវអនុវត្តមួយចំនួនទៀតក្នុងការថែរក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម