កូវីដ-១៩
អ្នកស្លាប់ដោយសារកូវីដនៅអាមេរិក កើនលើស ៦០ម៉ឺននាក់
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅសហរដ្ឋអាមេរិក បានកើនលើស៦០០,០០០នាក់ហើយ គិតត្រឹមថ្ងៃអង្គារ (ថ្ងៃពុធនៅកម្ពុជា) ថ្វីបើក្រុមមន្រ្តីបានសាទរចំពោះការវិវត្ត ឆ្ពោះទៅរកភាពធម្មតាឡើងវិញក៏ដោយ។
រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក មានអ្នកស្លាប់ច្រើនជាងគេបំផុត តាមពីក្រោយដោយប្រទេសប្រេស៊ីលនិងឥណ្ឌា។
បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃ ចំពោះការឆ្លើយតបពេលរោគរាតត្បាតផ្ទុះឡើងដំបូង ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិក បានរៀបចំខ្លួន ក្លាយជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេស បើកយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាពបំផុត នៅលើពិភពលោក។
យ៉ាងណាក្តី លោកប្រធានាធិបតី Joe Biden បាននិយាយថា “នៅតែមានមនុស្សជាច្រើនទៀត នឹងត្រូវបាត់បង់ជីវិត”។ លោកកត់សម្គាល់ថា ទោះបីជាចំនួនអ្នកស្លាប់ធ្លាក់ចុះជារៀងរាល់ថ្ងៃក៏ដោយ តែការបន្តបាត់បង់អាយុជីវិតគឺជា“ សោកនាដកម្ម”។
កាលពី៤ខែមុន ពោលគឺក្នុងខែកុម្ភៈ សហរដ្ឋអាមេរិក បានកត់ត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ លើស៥០០,០០០នាក់។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃពុធនេះ សហរដ្ឋអាមេរិក បានកត់ត្រាករណីឆ្លងកូវីដសរុប ៣៤,៣៥២,១៨៥ករណី ស្លាប់៦១៥,៧១៧នាក់ និងជាសះស្បើយ២៨,៥៧៨,៧០១នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ News
ចុចអាន៖ អ្នកធ្លាប់ឆ្លងនិងមិនធ្លាប់ឆ្លងកូវីដ បញ្ចេញភាពស៊ាំខុសគ្នា ក្រោយចាក់វ៉ាក់សាំង
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន