Connect with us

កូវីដ-១៩

ខេ​ត្ត​រតនគិរី រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​៥​នាក់​បន្ថែមទៀត ពលរដ្ឋ​ធ្វើដំណើរ​មកពី​ភ្នំពេញ និង​ខេត្តតាកែវ

បានផុស

នៅ

រតនគិរី ​៖ រដ្ឋបាល​ខេត្ត​រតនគិរី បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​អំពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​៥​នាក់​ទៀត ជា​អ្នកធ្វើដំណើរ​មកពី​ភ្នំពេញ និង​ខេត្តតាកែវ​។ នេះ​បើតាម​ការចេញ​សេចក្តីប្រកាស​ព័ត៌មាន ដែល​កម្ពុ​ជាថ្មី ទទួលបាន​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​៥​នាក់ រួមមាន ១- ឈ្មោះ យិន សុជាតិ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

២- ឈ្មោះ ឃួន សីហា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

៣- ឈ្មោះ មុំ វ៉ន ភេទ​ស្រី អាយុ​៨១​ឆ្នាំ មាន​ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

៤- ឈ្មោះ ហៀ​ង ក្រូច អាយុ​៣៥​ឆ្នាំ មុខរបរ​អ្នកបើករថយន្ត មាន​ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​រំពា​ក់​ពេន ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​និង​៥- ឈ្មោះ ណុប គា ភេទ​ស្រី អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​តា​ប៉ែន ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ​។​

​បច្ចុប្បន្ន អ្នក​វិជ្ជមាន និង​អ្នកពាក់ព័ន្ធ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​ត្រពាំង​ក្រហម ស្ថិតនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី៕

អានពិស្តារ ៖

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ឯកឧត្តមបណ្ឌិត ហុឺ វីរៈ
ព័ត៌មានជាតិ២៣ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”

Sokha Hotels

ព័ត៌មានពេញនិយម