កូវីដ-១៩
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ៖ ចំនួនអ្នកជាសះស្បើយពីកូវីដ ជិត ១០០% ហើយ
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថា មកដល់ពេលនេះទណ្ឌិត ឬជនជាប់ឃុំដែលបានឆ្លងជំងឺកូវីដ-១៩ បានជាសះស្បើយជិត ១០០% ហើយ។

លោក នុត សវនា មានប្រសាសន៍បន្តថា ចំនួនអ្នកឆ្លងកូវីដ-១៩ខ្ទង់ ១០-២០% នៃជនជាប់ឃុំ មាននៅ មណ្ឌលអប់រំកែប្រែទី១ “ម១” ពន្ធនាគារភ្នំពេញ “PJ” ពន្ធនាគារខេត្តកណ្តាល ពន្ធនាគារខេត្តកំពង់ស្ពឺ និងពន្ធាគារខេត្តព្រះសីហនុ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគាររូបនេះ បញ្ជាក់បន្ថែមថា ដោយឡែកពន្ធាគារខេត្តបន្ទាយមានជ័យ ស្វាយរៀង និងពន្ធនាគារខេត្តប៉ៃលិន ត្រូវបានមន្ត្រីពន្ធនាគាររកឃើញអ្នកចាប់ចូលថ្មីមានផ្ទុកមេរោគកូវីដ-១៩ តែពួកគេស្ថិតក្នុងតំណាក់កាលធ្វើចត្តាឡីស័កមុនពេលបញ្ជូនទៅពន្ធនាគារ និងបានបញ្ជូនពួកគេទៅព្យាបាលនៅពេទ្យខាងក្រៅបានជាសះស្បើយអស់ហើយ។

លោក នុត សវនា លើកឡើងថា ការឆ្លងជំងឺកូវីដ-១៩ នៅពន្ធនាគារបច្ចុប្បន្នមានស្ថានភាពពេលនេះមានលំនឹងល្អ ស្ថេរភាព ធានាបានសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាព ដោយចំពោះពន្ធនាគារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ គឺត្រូវបានបិទខ្ទប់ទាំងជនជាប់ឃុំ ទាំងមន្ត្រីមិនអនុញ្ញាតចេញក្រៅនោះទេ។
គួរបញ្ជាក់ថា ទន្ទឹមនឹងការព្យាបាលជំងឺកូវីដ១៩ក្នុងពន្ធនាគារ គិតត្រឹមដើមសប្ដាហ៍នេះ មានជនជាប់ឃុំជាង១១,០០០នាក់ហើយបានទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២។ ក្រុមទណ្ឌិតដែលទទួលបានចាក់វ៉ាក់សាំងរួចមានដូចជានៅ មណ្ឌលអប់រំកែប្រែទី១ “ម១” មណ្ឌលអប់រំកែប្រែទី២ “ម២” ពន្ធនាគារភ្នំពេញ “PJ” និងពន្ធនាគារខេត្តព្រះសីហនុ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ត្រៀមចាក់វ៉ាក់សាំងប្រភេទ Covishield (AstraZeneca) ជូនអ្នកកំពុងជាប់ឃុំ ជាង ៦៧០០នាក់ទៀត ក្នុងអំឡុងខែមិថុនានេះ សម្រាប់ចាក់ពន្ធនាគារដែលកំពុងមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ