កូវីដ-១៩
ម្តាយស្លាប់កូនចៅឲ្យគ្រូពេទ្យមកពិនិត្យសំណាក ស្រាប់តែមានវិជ្ជមានកូវីដពាក់ព័ន្ធកូនម្នាក់
ភ្នំពេញ ៖ យោងតាមសេចក្តីរាយការណ៍ពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២បានឲ្យកម្ពុជាថ្មីដឹងថា កាលពីវេលាម៉ោង១៣និង៥០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនានេះក្រុមគ្រួសារលោកយាយ កែវ លឹម អាយុ៨៩ឆ្នាំរស់នៅផ្ទះលេខ១ អា ផ្លូវ២១៧ក្រុមទី៧ភូមិដំណាក់ធំ១សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរាយការណ៍មកអាជ្ញាធរសង្កាត់សុំឲ្យគ្រូពេទ្យចុះទៅយកសពលោកយាយ កែវ លឹម ដែលបានមរណភាពនាវេលាម៉ោង១៣និង៤៩នាទីរសៀលថ្ងៃដដែលព្រោះខ្លាចមានវិជ្ជមានកូវីដ១៩។

លុះគ្រូពេទ្យមកយកសំណាកស្រាប់តែសពលោកយាយមានវិជ្ជមានកូវីដ១៩ ត្រូវបានគ្រូពេទ្យផ្អាកមិនឲ្យធ្វើបុណ្យហើយចាប់ផ្តើមពិនិត្យសំណាកកូនចៅចំនួន៣នាក់ រកឃើញម្នាក់មានវិជ្ជមានដោយឡែក២នាក់ទៀត ឲ្យធ្វើចត្តាឡីស័កហើយគ្រូពេទ្យមិនអនុញ្ញាតឲ្យធ្វើបុណ្យឡើយ។

ដោយឡែកក្រុមគ្រួសារសពលោកយាយមានក្តីរន្ធត់ ខណៈសពលោកយាយមានវិជ្ជមានដោយពុំអាចធ្វើបុណ្យតាមប្រពៃណីបាន៕
ដោយ ៖ នរា



-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?